កាលពីពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកបងស្រីម្នាក់ឈ្មោះ Ah Ry Nuon បានផុស status អំពីរឿងមួយដែលមិននឹកស្មានដល់ និងគួរឲ្យកោតសសើរ! ប្តីរបស់បងស្រីបានយកខោអាវទៅបោកអ៊ុត ដែលគាត់បានភ្លេចឆែកមើល និងមិនបានដឹងថាក្នុងហោបាវគាត់មានលុយជាង ២០០ដុល្លារ។ អ្វីដែលគួរកោតសសើរនោះគឺ ភាពស្មោះត្រង់របស់ប្អូនស្រីនៅកន្លែងបោកអ៊ុតនោះ ដែលគាត់មិនបានប៉ះពាល់ ហើយព្រមទាំងទុកលុយនោះដើម្បីជូនម្ចាស់ដើមវិញ។ ភាពស្មោះត្រង់របស់ប្អូនស្រីនៅកន្លែងបោកអ៊ុតនោះ បានធ្វើឲ្យអ្នកលេងហ្វេសប៊ុកផ្សេងៗជាច្រើនមានការកោតសសើរ និងរីករាយដែលបានដឹងឮរឿងដែលកម្រមាននេះ។ បងស្រី Ah Ry Nuon បានជូនជាសាគុណខ្លះៗទៅឲ្យប្អូនស្រីខាងលើ ហើយគាត់មានភាពរីករាយណាស់បានជួបមនុស្សបែបនេះ៕
ប្រភព៖ facebook