• ធ្លាប់តែឃើញ គីម ជុងអ៊ុន ចំណាយលុយខាងសង្គ្រាម… តែការចំនាយលើរបស់ប្រើប្រាស់វិញ ក៏មិនធម្មតាដែរ!

    យោង​តាម​សារព័ត៌មាន​បរទេស​ជាច្រើន បាន​ឲ្យ​ដឹង​ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៥ ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ ហើយ​មិន​ខ្លាច​ឡើយ​ចំពោះ​ការ​​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​ ដើម្បី​ទិញ​របស់​ដែល​លោក​ចង់​បាន​៕

    ខាងក្រោម​នេះ​គឺ​ជា​របស់​ទាំង១០យ៉ាង ដែល​មេដឹកនាំ​កូរ៉េខាងជើង វ័យ៣៥ឆ្នាំ​ខាង​លើ​ ហ៊ាន​ចំណាយ​លុយ​ទិញ៖

    #១ ឡាន Mercedes Benz S600 ការពារ​គ្រាប់ តម្លៃ​ជិត ២ លាន​ដុល្លារ​អាមេរិក

    #២ ឧទ្យាន Pyongyang Amusement Park និង Munsu Water Park តម្លៃ ១០០ លាន​ដុល្លារ​អាមេរិក

    #៣ ព្យ៉ាណូ​ជាង ៣០ គ្រឿង ដោយ​ក្នុង​មួយ​គ្រឿងៗ​មាន​តម្លៃ​ប្រហែល ៦០ ០០០ ដុល្លារ​អាមេរិក

    #៤ ទីលាន​វាយ​កូនគោល​ផ្ទាល់​ខ្លួន (មាន​ច្រើន​ជាង​មួយ​កន្លែង) ដែល​ចំណាយ​លុយ ៣ លាន​ដុល្លារ​អាមេរិក​សម្រាប់​សាងសង់ និង​ប្រហែល ៥០០ ០០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ដើម្បី​មើល​ថែ

    #៥ យន្តហោះ​ផ្ទាល់ខ្លួន តម្លៃ ១,៥ លាន​ដុល្លារ​អាមេរិក

    #៦ នាឡិកា​ដៃ​ច្រើន​គ្រឿង តម្លៃ​សរុប ៨ លាន​ដុល្លារ​អាមេរិក

    #៧ ផលិតផល​នាំ​ចូល ជាពិសេស ស្រា Hennessy ដែល​មាន​តម្លៃ ២ ០០០ ដុល្លារ​អាមេរិក

    #៨ អំណោយ​សម្រាប់​ភរិយា ដូចជា កាបូប​ដៃ​ម៉ាក Christian Dior តម្លៃ​ប្រហែល ១ ៥០០ ដុល្លារអាមេរិក ជាដើម (ចំណូល​ប្រជាជន​កូរ៉េខាងជើង​មួយ​ឆ្នាំ ស្មើ​នឹង​ប្រហែល ១ ០០០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ)

    #៩ ទូក​ប្រណីត តម្លៃ​ប្រហែល ៨ លាន​ដុល្លារ

    #១០ រមណីយដ្ឋាន​ស្គី​ទឹកកក តម្លៃ ៣៥ លាន​ដុល្លារ

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ