សាលា​អន្តរជាតិ​ Zaman ប្ដូរ​ឈ្មោះ​ទៅជា «សាលា​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន (​កម្ពុជា​)»

សាលា​អន្តរជាតិ​ហ្សា​ម៉ាន់ ដែល​ជា​គ្រឹះស្ថាន​អប់រំ​មួយ​ដ៏​ល្អប្រសើរ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ចំ​ពោះ​គ្រឹះ​ស្ថាន​អប់​រំ​ឯ​ទៀ​ត បាន​ចេញ​សេចក្ដីប្រកាស​ស្ដីពី​ការផ្លាស់ប្ដូរ​ឈ្មោះ​ទៅជា “សាលា​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន (​កម្ពុជា​)” វិញ​។

សេចក្ដីសម្រេច​នេះ​ត្រូវ​បានប្រកាសជា​ផ្លូវការ​ដោយ​ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល​កិត្តិ​យស ឯកឧត្តម អ៊ាង សុផល្លែត ដែលជា​ស្វាមី​របស់​លោក​ជំទាវ ជា សុ​ផា​កន្នី ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​និង​ជា​ម្ចាស់​តែ​មួយ​គត់​នៃ​សាលា​អន្តរជាតិ​ហ្សា​ម៉ាន់​ទាំង​៣​សាលា រួមទាំង​សាកល​វិទ្យា​ល័យហ្សា​ម៉ាន់​។

ចាប់តាំងពី​ពេលដែល​លោក​ជំទាវ​ប្រធានបាន​ទទួល​សិ​ទ្ធិ​ពេញលេញ​លើ​ការ​គ្រប់​គ្រង​គ្រឹះ​ស្ថាន​អប់​រំ​នេះ ក្រុម​ប្រឹក្សា​ភិបាល​យល់ឃើញថា ការផ្លាស់ប្ដូរ​យីហោ​សាលា​គឺជា​ប្រការ​ចាំបាច់​ក្នុង​ការ​ពាំនាំ​នូ​វ​កម្លាំង​និង​ថា​ម​ពល​ថ្មី​ឆ្ពោះទៅកាន់​ដំណាក់​កាល​បន្ទាប់​នៅក្នុង​វិថី​នេះ​។

បន្ទាប់ពី​ការ​ប្រឹក្សា​យោបល់​អស់​រយៈពេល​យ៉ាងយូរ​មក ក្រុម​ប្រឹក្សា​ភិបាល​បានសម្រេច​ជ្រើស​យក​ឈ្មោះ “​សាលា​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន (​កម្ពុជា​) “ វិញ ដែល​ជា​ឈ្មោះដ៏​សក្តិសម​ចំ​ពោះ​អត្តសញ្ញាណ​នៃ​សារ​អប់​រំ​របស់​សាលា​។ រីឯ សាកល​វិទ្យា​ល័យនឹង​ត្រូវ​ប្ដូរ​ទៅជា “​សាកល​វិទ្យា​ល័យ​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន (​កម្ពុជា​)” ជំនួស​វិ​ញ​។​

សាលា​នៅតែ​បន្ត​ផ្ដល់​នូ​វ​កម្មវិធី​អប់​រំពីរភាសា​ដដែល ដោយ​សិស្ស​អាច​សិក្សា​ទាំង​កម្មវិធីសិក្សា​ខ្មែរ និង​អន្តរជាតិ​។ ចំពោះ​សិស្ស​ថ្នាក់​អន្តរជាតិ ពួកគាត់​ត្រូវ​ប្រឡង​តេស្ដ​ខេ​ម​ប្រ៊ី​ជ ខណៈ​សិស្ស​ដែល​សិក្សា​ក្នុង​កម្មវិធីសិក្សា​ថ្នាក់ជាតិ​ត្រូវ​សិក្សា​តាម​កម្មវិធីសិក្សា​ដូច​សាលា​រដ្ឋ​។

ភស្តុតាង​នៃ​ការបន្ត​មហិច្ឆតា​ត្រូវបាន​ស្ដែងចេញ​ឡើង​យ៉ាងច្បាស់​ជាមួយនឹង​ការ​ប្រកាស​អំ​ពី​សាខា​ថ្មី​ដែល​ទើបបាន​ឆ្លង​ផុត​ដំ​ណាក់​កាល​បឋម​នៃ​ការ​រៀ​ប​ចំ​ផែនការ​។ សាលា​នឹង​ផ្ដល់ឱកាស​បន្ថែម​ទៀត​ដល់​សិស្សានុសិស្ស​ ដើម្បី​ទាញ​យក​ជា​ប្រយោជន៍​ពី​ការ​អប់​រំ​ដ៏​អស្ចារ្យ​ដែល​សាលា​ផ្ដល់ជូន​។

ដូច​សព្វមួយដង ការ​ផ្ដោត​សំខាន់​ទៅ​លើ​រចនាសម្ព័ន្ធ​គ្រប់​គ្រង​សាលា​នឹង​បន្ត​ផ្ដល់​នូ​វ​ឧត្ដមភាព​នៃ​ការ​អប់​រំ​ដល់​សិស្សានុសិស្ស​នៅក្នុង​បរិស្ថាន​អប់​រំ​ដែលមាន​សុវត្ថិភាព​និង​ភាព​រីករាយ ស្របទៅនឹង​កិ​ត្តិ​នាម​របស់​សាលា​ផងដែរ​។ សាលា​នឹង​បន្ត​ប្ដេជ្ញា​បម្រើ​ដល់​ការងារ​សប្បុរស​ធ​ម៌ ទ​ន្ទឹ​មនឹង​ការជួយ​ដល់​សហ​គមន៍​ក្នុង​តំ​បន់ តាម​ល​ទ្ធភាព​ដែល​អាច​ធ្វើទៅបាន​៕

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ