លទ្ធផលចេញហើយ! ទីបំផុតរឿងបុរសក្បត់ចិត្តប្រពន្ធ លួចទៅរៀបការជាមួយអ្នកផ្សេង ចេញមកស្រាយហើយ (មានវីដេអូ)

រឿងដែលកំពុងតែល្បីខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសបុក ដែលធ្វើអោយអ្នកលេងហ្វេសបុកមានការជជែកវែកញែកគ្នាចំពោះរឿងនេះ ហើយក៍មានមហាជនជាច្រើនបានធ្វើការរីះគន់យ៉ាងខ្លាំងផងដែរ នៃរឿងបុរសម្នាក់ដែលបានលួចទៅរៀបការជាមួយនឹងអ្នកផ្សេង ហើយត្រូវបានប្រពន្ធនិងកូនមកដល់រោងការ ហើយប្រពន្ធឈឺចិត្តរហូតដល់សន្លប់។

ដែលរឿងនេះដំបូងគឺចេញពីគណនីហ្វេសបុកឈ្មោះ Rin Takeo បានបង្ហោះថា​ «នេះគឺរូបភាពប្រពន្ធខណៈពេលមកទាន់ឃើញប្ដីរបស់គាត់រៀបការជាមួយស្រីថ្មី ក៍បានដួលសន្លប់បាត់ស្មារតីនៅនិងមុខរោងការនោះតែម្ដង។ហើយករណីនេះដែរបានកើតឡើងនៅថ្ងៃទី18/11/2018ស្ថិតនៅក្នុងភូមិអង្គរកា ឃុំអង្កាញ់ ទ្រាំង តាកែវ»

បន្ទាប់មកក៍មានសារពត៍មានជាច្រើនបានយករឿងនេះទៅចុះផ្សាយ យ៉ាងព្រោងព្រាតនៅក្នុងបណ្តាញសង្គមហ្វេសបុក ដែលមានអ្នកចែករំលែករឿងនេះយ៉ាងច្រើន ព្រោះថារឿងនេះគឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងហ្វេសបុក និងមានគេអាណិតអាសូរយ៉ាងខ្លាំងទៅលើប្រពន្ធដើម ដែលត្រូវបានប្តីក្បត់ចិត្តទៅលួចរៀបការជាមួយអ្នកផ្សេង។

ហើយចំពោះសាច់រឿងនេះដែរ ប្តីដែលបានទៅរៀបការជាមួយនឹងស្រីផ្សេងនោះគឺមិនមែនជាអ្នកក្រៅនោះទេ តាមការពិតកូនក្រមុំ ហើយនិងកូនកំលោះនោះ គឺជាពូហើយនិងក្មួយ រីឯកូនកំលោះគឺមានប្រពន្ធរួចហើយ ថែមទាំងមានកូនដល់ទៅ៣នាក់ ដែលមានវ័យរាងធំបន្តិចទៅហើយ។

បន្ទាប់ពីកម្មវិធីរៀបអាពាហ៍ពិពាហ៍ចប់ លុះព្រឹកឡើងខាងកូនកំលោះ ក៍បានទៅដោះស្រាយរឿងនេះជាមួយនឹងប្រពន្ធដើម នៅឯទីស្នាក់ការឃុំ ដែលមានការជជែកវែកញែកគ្នាយ៉ាងច្រើន អំពីបញ្ហានេះ ដោយខាងកូនកំលោះគឺចង់លែងលះជាមួយនឹងប្រពន្ធដើម អោយចប់ដាច់ស្រេច កុំអោយមានទំនាកទំនងអ្វីតទៀត។

រីឯខាងប្រពន្ធមិនដឹងជាធ្វើយ៉ាងមិច គឺមានតែប្តឹងឡើងទៅតុលាការ ព្រោះថាខាងប្តីនោះខុសទាំងស្រុង ដោយលែងលះគ្នាមិនទាន់បាននឹងដាច់ស្រេចផង ស្រាប់តែលួចទៅរៀបការជាមួយនឹងអ្នកផ្សេង ហើយខាងប្តីនោះក៍បានធ្វើការព្រមព្រៀងបងលុយសំណើរប្រពន្ធដើមទៅតាមលទ្ធភាព។

តាមរយះគណនីហ្វេសបុកឈ្មោះ Khouch Mfc បានបង្ហោះនូវសកម្មភាពពួកគេដោះស្រាយគ្នា និងបានភ្ចាប់សារថា «មនុស្សដែលមានសណ្តានអាក្រក់តាំងពីកំណេីតមិនអាចកែរអោយទៅជាល្អបានទេ ដូច្នេះមានតែវ៉ៃបំបាក់អោយបាក់បបក្លបខ្លាច កុំចេះតែគឃ្លេីននៅទីភ្លឺចឹង។ចង់បានសង្គមមួយដែលសំបូរទៅដោយមនុស្សស្មោះត្រង់និងមានការទទួលខុសត្រូវចំពោះប្តីនិងប្រពន្ធ ទាល់តែយេីងជាមនុស្សល្អចូលរួមវ៉ៃអំពេីរអាក្រកដោយដំបងគឺពាក្យតិះដៀលឬក៏បង្ហាញ់សញ្ញាមួយអោយវ៉ូវមនស្សអាក្រក់ទាំងនោះរត់ចេញពីសង្គមខ្មែរ។សង្គមដែលល្អ មិនអាចអវត្តមានយេីងជាមនុស្សល្អជាអ្នកសាងសង់ទ្បេីយ។

យេីងកាន់តែស្គាល់មុខនិងចរិតរបស់មនុស្សប្រភេទនេះនៅសង្គមខ្មែរហេីយ ដូច្នេះនេះជាមេរៀនមួយដ៏ធំសម្រាប់ជាគំរូទៅដល់មនុស្ស មុននិងធ្វេីត្រូវគិតអោយបានវែងឆ្ងាយកុំចេះតែធ្វេីអ្វីទៅតាមចិត្តដ៏ល្ងិតល្ងង់របស់ខ្លួនឯង ត្រូវយកចិត្តគេមកដាក់ក្នុងចិត្តយេីងថា យេីងចេះឈឺឬអត់?បេីយេីងចេះឈឺ គេក៏ចេះឈឺដែរ បេីដឹងហេីយថាគេចេះឈឺ តេីយេីងនៅតែនាំការឈឺនោះដល់គេទៀតអត់?បេីអ្នកជាមនុស្សអ្នកច្បាស់ជាយល់នៅអ្វីដែលខ្ញុំបាននិយាយ។រស់ជាតិនៃអំពេីល្អគឺបានសេចក្តីសុខ បេីអ្នកចង់សុខកុំនាំទុក្ខដល់គេ បេីអ្នកចង់សង្គមសុខសាន្តយេីងត្រូវតែធ្វេីដង្គ្រៀមជាមួយអំពេីអាក្រក»

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ