• ជប៉ុន ជាប់ឈ្មោះជាប្រជាជន ដែលដេកតិចម៉ោងជាងគេបំផុតលើពិភពលោក

    យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន​ក្នុង​ប្រទេស​ជប៉ុន​មួយ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រជាជន​ជប៉ុន​ដេក​តិច​ម៉ោង​បំផុត​ក្នុង​មួយ​ថ្ងៃ បើ​ប្រៀបធៀប​នឹង​ប្រជាជន​ប្រទេស​ដទៃ​ទៀត។

    ការ​សិក្សា​នេះ​បាន​ប្រៀបធៀប​លំនាំ​នៃ​ការ​ដេក​របស់​បុរស និង​ស្ត្រី​មក​ពី ២៨ ប្រទេស​ផ្សេងៗ​គ្នា ដោយ​ប្រើ​ឧបករណ៍​វាស់​ស្ទង់​ចំនួន ២ ប្រភេទ។ បើ​តាម​ទិន្នន័យ​បង្ហាញ​ថា បុរស​ជនជាតិ​ជប៉ុន ជា​មធ្យម​ដេក​ត្រឹមតែ ៦ម៉ោង៣០នាទី និង​ស្ត្រី​ជនជាតិ​ជប៉ុន​ជា​មធ្យម​ដេក ៦ម៉ោង៤០នាទី។

    ខាង​ក្រោម​នេះ​គឺ​ជា​លទ្ធផល​នៃ​ប្រទេស​ដែល​មាន​ប្រជាជន​ដេក​តិច​ម៉ោង​បំផុត៖

    បុរស

    #៤ កូឡុំប៊ី៖ ៦ម៉ោង៤៩នាទី

    #៣ ប្រេស៊ីល៖ ៦ម៉ោង៤៧នាទី

    #២ អ៊ីស្រាអែល និង​ហុងកុង៖ ៦ម៉ោង៤២នាទី

    #១ ជប៉ុន៖ ៦ម៉ោង៣០នាទី

    ស្ត្រី

    #៤ កូឡុំប៊ី៖ ៧ម៉ោង១០នាទី

    #៣ ហុងកុង៖ ៦ម៉ោង៥៩នាទី

    #២ អ៊ីស្រាអែល៖ ៦ម៉ោង៥១នាទី

    #១ ជប៉ុន៖ ៦ម៉ោង៤០នាទី

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ