ធុងសម្រាមថ្មីចែស រាប់ពាន់ធុង និង​បង្គន់​សាធារណៈ​ចំនួន ​៥៩៧បន្ទប់ ត្រៀមសម្រាប់ បុណ្យអំទូក …!

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចាប់​ផ្ដើម​ពង្រាយ​ធុង​សំរាម​នៅ​ទី​សាធារណៈ​នៅ​ទីតាំង​ដែល​មាន​ប្រជាពលរដ្ឋ​កម្សាន្ត​ច្រើនកន្លែង ​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះព្រះខែ​ អកអំបុក ថ្ងៃទី២១-២៣ ខែ​វិច្ឆិកា​ ឆ្នាំ២០១៨។ ​

តាម​ការ​បញ្ជាក់​ពី​ហ្វេសបុក​ផេក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ឲ្យ​ដឹង​ថា ​​​ធុង​សំរាម​សរុប​ចំនួន​ ១៦៧១ធុង នឹង​ត្រូវ​ដាក់​ពង្រាយ​ក្នុង​តំបន់​កម្សាន្ត​សប្បាយ​ៗ​ និង​ដាក់​កម្លាំង​បោស​សំអាត​សរុប​ចំនួន ៨៣៥នាក់។​

បន្ថែមពីនេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​រៀប​ចំ​ដំឡើង​បង្គន់​សាធារណៈ​ចំនួន ​៥៩៧បន្ទប់​ នៅ​ទីតាំង​ចំនួន ៣១កន្លែង ​សម្រាប់​ប្រជា​ពលរដ្ឋ​​ប្រើប្រាស់ ​និង​រៀប​ចំ​មណ្ឌល​ស្នាក់​នៅ​កីឡាករ​អុំទូក​ ដោយ​ឥតបង់ប្រាក់​ ផងដែរ​។

រូបភាព៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ