មង្គលការមួយបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ភ្ញៀវមកចូលរួម ខណៈស្ត្រីម្នាក់ដែលត្រូវបានគេស្គាល់ថាជាប្រពន្ធដើមរបស់កូនកំលោះ បានមកដួលសន្លប់នៅមុខរោងការគួរឲ្យអាសូរ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិអង្គរកា ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ។
បើយោងតាមផេកហ្វេសប៊ុកឈ្មោះ «CPC NEWS» បានសរសេររៀបរាប់ថា៖ «ប្រពន្ធពេលមកទាន់ឃើញប្ដីរបស់គាត់រៀបការជាមួយស្រីថ្មី បានដួលសន្លប់បាត់ស្មារតី នៅនឹងមុខរោងការ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិអង្គរកា ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ» ។
ទោះយ៉ាងណា ពុំដឹងថា សាច់រឿងរបស់ពួកគាត់យ៉ាងណានោះទេ ខណៈប្រើប្រាស់បណ្តាញសង្គមបានចូលខមិនលើកជាចម្ងល់ថា៖ «តើបុរសជាប្តីនឹងបានលែងលះគ្នាដាច់ស្រាច់ឫនៅជាមួយប្រពន្ធដើមរបស់គាត់ បើគាត់មិនទាន់បានលែងលះគ្នាទេ បុរសនោះជាប់ទោសពីភិត», «ចុះបើមានប្រព្ធនហើយម្តេចបានច្បាបចេញលិខិតអោយការទៀតចឹង, តើនៅទីនឹងមេឃុំគេកិតមេចបានអោយការ» ។ ចំណែកគណនីហ្វេសប៊ុកឈ្មោះ កូនមាន់ តូច បានខមិនបកហែកកេរ្តិ៍អ្នកភូមិហ្នឹងថា៖ «អ្នកភូមិអង្គរកានិង50%ចូលចិត្តយកប្តីគេណាស់,…» ៕