Asus ROG Phone ដែលជាស្មាតហ្វូន Gamer ប្រាថ្នាចង់បាន ពេលនេះមានលក់នៅទីផ្សារក្នុងស្រុកហើយ ដែលមានតម្លៃ ៩៩៩ ដុល្លារ។ យ៉ាងណាមិញ ទាក់ទងជាមួយតម្លៃនេះ មានប្រិយមិត្តជាច្រើនលើកជាចម្ងល់ តើបានតែទូរសព្ទ ឬមានថែមអីឲ្យអត់?
តាមប្រភពពីខាង Asus Cambodia បានបកស្រាយថា ចំពោះតម្លៃ Asus ROG Phone គឺ ៩៩៩ ដុល្លារ អ្នកទិញបានទូរសព្ទមួយគ្រឿង និងមានair cooling items មួយភ្ជាប់មកស្រាប់ក្នុងប្រអប់ដ៏ស្រស់ស្អាត។
ដោយឡែកចំពោះគ្រឿងបន្ថែម(accessoriess) ផ្សេងទៀតមិនបានថែមឲ្យទេដូចជា ROG Phonecase តម្លៃ ៣៩ ដុល្លារ Gamevice Controllerតម្លៃ ៩៩ ដុល្លារ Asus Professional Dock តម្លៃ ៩៩ ដុល្លារ Mobile desktop dock តម្លៃ ១៤៩ ដុល្លារ ROG Suitcase តម្លៃ ១០៩ ដុល្លារ Asus WiGig Display dock តម្លៃ ២៤៩ ដុល្លារ TwinView Dock តម្លៃ ២៤៩ ដុល្លារ។
Accessoriess ទាំងនោះនឹងមកដល់នៅអំឡុងថ្ងៃ ១៨ ដល់ ២៦ ខែធ្នូ ឆ្នាំ ២០១៨ ។