អ្នកលេងហ្គេម PUBG ប្រាកដជាដឹងហើយថា PUBG បានអាប់ដេតដល់វគ្គថ្មីមួយទៀតគឺ Sanhok ប៉ុន្តែមានទីតាំងមួយកន្លែងដែលជា Wallpaper ធំនិងទាក់ទាញជាងគេក្នុងហ្គេមនេះ ភាគច្រើនអ្នកលេងមិនចាប់អារម្មណ៍ថានៅឯណាទេ។
តាមប្រភពពីវិបសាយដាក់ពិន្ទុតំបន់ទេសចរណ៍ដ៏ល្បីមួយគឺ TripAdvisor បានបង្ហាញពី ទីតាំងគួរឲ្យទាក់ចិត្តមួយ ដែលមានសណ្ឋានដូចគ្នាបេះបិទទៅនឹងវគ្គ Sanhok នៃហ្គេម PUBG។
ទីតាំងនោះគឺស្ថិតនៅក្នុង ទីក្រុង Mrauk U ភាគខាងជើងខេត្ត Rakhine State នៃប្រទេសភូមា ឬមីយ៉ាន់ម៉ា។ ឯកន្លែងដែលជា Wallpaper ធំវគ្គ Sanhok នេះ គឺជាប្រាសាទបុរាណមួយមានឈ្មោះថា Shite-thaung ជាកន្លែងសម្រាប់ទេសចរណ៌ សម្រាប់ពុទ្ធសាសនិកនានា ដែលមានបំណងចង់ឲ្យចិត្តជ្រះថ្លា ចាកពីទុក្ខកង្វល់ផ្សេងៗ និងមានរូបសំណាកព្រះពុទ្ធរាប់ពាន់អង្គក្នុងបរិវេណប្រាសាទ និងមានព្រះសង្ឃគង់ សិក្សាព្រះធម៌ផងដែរ។
តាមរបាយការណ៍បង្ហាញថា ទីក្រុងនេះ ជាកន្លែងស្ងប់ស្ងាត់ល្អណាស់ មានប្រជាជនរស់នៅត្រឹមតែ ១៨៩ ៦៣០ នាក់ប៉ុណ្ណោះក្នុងឆ្នាំ ២០១៤៕
ប្រភព៖ Sabay