កាលពីខែមុន គេប្រទះឃើញរូបគំរូ render មួយនិយាយពីស្មាតហ្វូន Nokia 9 PureView មានកាមេរ៉ាក្រោយដល់ទៅ ៧ គ្រាប់។ ពេលនេះរូបភាពថ្មីមួយទៀត បានបង្ហាញច្បាស់ថា ក្រុមហ៊ុន HMD Global មានបំណងនឹងបំពាក់កាមេរ៉ា ៦ គ្រាប់លើស្មាតហ្វូនដំបូងគេ។
បើនិយាយពីត្រកូល Lumia windows ស៊េរី Nokia បានផ្ដល់អាជ្ញាប័ណ្ណឲ្យ HMD Global បានទិញ Branding ពី Microsoft រួចរាល់ហើយកាលពីជំនាន់ Nokia 808 PureView ចេញឆ្នាំ ២០១៣ ដែលដំណើរការដោយ Symbian ឯកាមេរ៉ាក្រោយទំហំ ៤១ មេហ្គាភិចសែល ខាងមុខទំហំ ៣ មេហ្គាភិចសែលបង្កប់ដោយសេនស័រ PureView ប៉ុន្តែមិនទទួលបានជោគជ័យ ក៏ត្រូវដួលទៅវិញ។
សម្រាប់ឆ្នាំ ២០១៩ ខាងមុខ HMD Global គ្រោងនឹងបន្តផលិតស្មាតហ្វូនកាមេរ៉ាក្រោយទំហំយក្ស ដោយសហការជាមួយស្តេចឡេន Ziess ម្ដង ហើយជាស្មាតហ្វូនដែលមានកាមេរ៉ា ៦ គ្រាប់ដំបូងគេក្នុងលោក។ ដូចនេះមានតែរង់ចាំ ដល់ឆ្នាំ ២០១៩ ទាំងអស់គ្នា តើ Nokia 9 PureView នឹងបំបែកកំណត់ត្រា Samsung Galaxy A9 ដែរទេ?
ប្រភព៖ Sabay