• Galaxy S10 នឹង​ជា​ស្មាតហ្វូន​ដំបូង​គេ​ដែល​អាច​ប្រើ​ប្រាស់​ Snapdragon 8150 ដែលជាឈីបជំនាន់​ថ្មី​ខ្លាំងជាងគេ

    គេ​ជឿជាក់​ថា​ Snapdragon 8150 នឹង​ជា​ឈ្មោះ​បន្ទះ​ឈីប​ Qualcomm ជំនាន់​ថ្មី​ចូល​មក​ជំនួស​តំណែង​ Snapdragon 845 ដែល​ប្រើ​លើ​ស្មាតហ្វូន​កំពូលៗ​បច្ចុប្បន្ន។ Galaxy S10 នឹង​ជា​ស្មាតហ្វូន​ដំបូង​គេ​ដែល​អាច​ប្រើ​ប្រាស់​ Snapdragon 8150។

    ទាក់ទង​នឹង​បន្ទះ​ឈីប​​ថ្មី​នេះ​ដែរ គេ​បាន​ប្រទះ​ឃើញ​​ពិន្ទុ​នៃ​ការ​ធ្វើ​​តេស្ត​​សមត្ថភាព​របស់​វ​ជា​មួយ​ AnTuTu ​លេច​ចេញ​ឡើង​លើ​​បណ្ដាញ​ Weibo។ សរុប​ជា​រួម​បន្ទះ​ឈីប​នេះ​ទទួល​បាន​ ៣៦៣ ២៩២ ​ពិន្ទុ អាច​នាំ​មុខ​បន្ទះ​ឈីប​ A12 Bionic របស់​ iPhone X ដែល​បាន​ពិន្ទុ​ ៣៥៣ ២១០។ មិន​តែ​ប៉ុណ្ណោះ​អាច​យក​ឈ្នះ​បន្ទះ​ឈីប​ Kirin 980 ដែល​មាន​ ២៧៣ ៩១៣ ពិន្ទុ។

    ​​មិន​ទាន់​អស់​នៅ​ឡើយ​ទេ គណនី​ដែល​បាន​បង្ហោះ​​​រូបភាព​ពិន្ទុ​នេះ​បាន​អះអាង​ថា​បន្ទះ​ឈីប​ Snapdragon មាន​គ្រាប់​ CPU ខុស​ប្លែក​ពី​ធម្មតា​ ជា​ប្រភេទ 1+3+4។ ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​គឺ​មាន​ CPU មួយ​គ្រាប់​ល្បឿន​លឿន, ៣ គ្រាប់​ល្បឿន​មធ្យម និង ៤ គ្រាប់​​ប្រើ​ថាមពល​តិច កម្លាំង​ធម្មតា។

    គួរ​បញ្ជាក់​ថា​នេះ​មិន​ទាន់​ជា​​ពិន្ទុ​ផ្លូវ​ការ​នៅ​ឡើយ​ទេ ពោល​មាន​តែ​រង់​ចាំ​ដល់​ការ​ប្រកាស​ចេញ​របស់​ Qualcomm តែ​ប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ