• Rooney លា​​​ជម្រើស​ជាតិ​អង់គ្លេស​ចុង​ក្រោយ ជាមួយ​ជ័យជម្នះ ៣-០ ទៅ​លើ​អាមេរិក

    (ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធ Wayne Rooney បានបញ្ចប់រយៈពេល ១៥ឆ្នាំនៅជាមួយក្រុមបាល់ទាត់ជម្រើសជាតិតោកំណាចអង់គ្លេស ដោយបានយកឈ្នះក្រុមភ្ញៀវសហរដ្ឋអាមេរិក ៣-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅកីឡដ្ឋាន Wembley។

    កីឡាករវ័យ ៣៣ឆ្នាំ Rooney ត្រូវបានប្តូរចូលនៅនាទីទី៥៨ ជំនួសមិត្តរួមក្រុម Jesse Lingard និងត្រូវបានតែងតាំង ជាប្រធានក្រុម និងពាក់អាវលេខ១០ផងដែរ ក្នុងប្រកួតលើកទី១២០ដង ដែលរកគ្រាប់ស៊ុតបញ្ចូលទីបានចំនួន ៥៣គ្រាប់ច្រើនជាងគេក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្លេស។

    Rooney ត្រូវបានកោះហៅចូលជម្រើសជាតិលើកដំបូងក្នុងឆ្នាំ២០០៣ ក្នុងខណៈរូបគេកំពុងលេងឲ្យក្លឹបក្នុងស្រុក Everton និងជាអ្នកស៊ុតគ្រាប់ច្រើនជាងគេផងដែរ ក្នុងក្លឹបបិសាចក្រហម Manchester United មុនពេលផ្លាស់ចេញទៅឲ្យក្លឹប Washington D.C នៅទឹកដីសហរដ្ឋអាមេរិក។

    ៣គ្រាប់ជ័យជម្នះរបស់អង់គ្លេស កើតឡើងនៅនាទីទី២៥ ដោយកីឡាករមកពីក្លឹបបិសាចក្រហម Jesse Lingard មុនពេល Trent Alexander-Arnold រកបានគ្រាប់ទី២ នៅ២នាទីបន្ទាប់ និងគ្រាប់ចុងក្រោយដោយកីឡាករ Callum Wilson នៅនាទីទី៧៧៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ