• រដ្ឋមន្ត្រី​វ័យក្មេង រាងសង្ហា របស់​ម៉ាឡេស៊ី ផ្ញើរសារយ៉ាងមានន័យ តបនារី​កម្ពុជា​ម្នាក់ ដែលបានសរសេរសំបុត្រ​​ និង​​ធ្វើតុក្កតា​ ជូនគាត់

    (បរទេស)៖ ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈបានឃើញការចែករំលែកតៗគ្នា នូវរូបភាពសំបុត្រមួយសន្លឹក និងតុក្កតាធ្វើដោយដៃចំនួនមួយ ភ្ជាប់ជាមួយនឹងរូបថត ដ៏ស្រស់សង្ហាររបស់រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាថ្មីរបស់ម៉ាឡេស៊ី គឺលោក Syed Saddiq Abdul Rahman។

    តាមរយៈរូបភាពនោះ ត្រូវបានគេដឹងថា មាននារីកម្ពុជាដ៏ក្លាហ៊ានម្នាក់ ដែលមានឈ្មោះថា ប្រាក់ មុន្នីរ័ត្ន បានផ្ញើរកាដូរទៅកាន់ លោក Syed Saddiq និងបានធ្វើឲ្យលោក មានការរំភើពចិត្តយ៉ាងខ្លាំង នៅពេល ដែលបានទទួលនូវការដូរ ពីនារីរបស់កម្ពុជាម្នាក់នេះ។ យ៉ាងណាមិញ ដើម្បីជាការថ្លែងអំណរគុណ នូវទឹកចិត្តរបស់នារីកម្ពុជា លោករដ្ឋមន្រ្តីវ័យក្មងម៉ាឡេស៊ី បានបង្ហោះសារដ៏មានអត្ថន័យជាច្រើន លើកផេកផ្លូវការរបស់ខ្លួន ក្នុងន័យគោរពរាប់អានយ៉ាងជ្រាលជ្រៅ ចំពោះយុវជនកម្ពុជា ដោយមិនរើសអើង។

    ជាក់ស្តែង បើយោងតាមការបង្ហោះសារ របស់លោករដ្ឋមន្រ្តីក្រសួងយុវជន និងកីឡា ម៉ាឡេស៊ី លោក Syed Saddiq Abdul Rahman បានសរសេរជាភាសាអង់គ្លេស ដោយប្រែជាភាសាខ្មែរ យ៉ាងដូច្នេះថា «មកដល់ការិយាល័យនៅថ្ងៃនេះ ស្រាប់តែឃើញប្រអប់អាថ៌កំបាំងមួយ នៅលើតុរបស់ខ្ញុំ ដែលផ្ញើមកដោយជនជាតិខ្មែរម្នាក់។ ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានឃើញតុក្កតាធ្វើដោយដៃមួយ ភ្ជាប់ជាមួយនឹងសំបុត្រដ៏មានអត្ថន័យមួយច្បាប់។ ខ្ញុំប្រហែលជាមិនធ្លាប់ជួបអ្នកទេ ប៉ុន្តែខ្ញុំអរគុណអ្នកសម្រាប់កាដូរមួយនេះ ក៏ដូចជាអរគុណដែលបានទុកគណនី Instagram របស់អ្នក។ ប្រសិនបើថ្ងៃណាមួយ ខ្ញុំទៅទស្សនកិច្ចទៅកម្ពុជា ខ្ញុំនឹងទាក់ទងទៅអ្នក។ សូមរក្សាភាពរឹងមាំ និងស្មារតីខ្ពស់ ហើយសូមឲ្យយុវជនអាស៊ានបន្ដអំពើល្អនេះទៀត»។

    ទន្ទឹមនឹងគ្នានេះដែរ បន្ទាប់ពីបានឃើញសារតបមកវិញ មានន័យគោរពរាប់អានគ្នា ក្នុងនាមជាមនុស្សជាតិតែមួយពីសំណាក់ លោករដ្ឋមន្រ្តីក្រសួងយុវជន និងកីឡា របស់ ម៉ាឡេស៊ីនេះហើយ មានមហាជនជាច្រើន សម្តែងនូវការចាប់អារម្មណ៍ ចង់ស្គាល់នារីកម្ពុជាម្នាក់នោះ។ នៅទីបំផុតពិតជាមិនខកបំណងឡើង នារីម្នាក់ដែលមានឈ្មោះថា ប្រាក់ មុន្នីរ័ត្ន ក៏ត្រូវមានគេស្គាល់ និងបង្ហាញមុនផងដែរ។

    គួរជម្រាបថា នៅក្នុងសំបុត្រដែលផ្ញើដោយយុវតីខ្មែរម្នាក់ឈ្មោះ ប្រាក់ មុន្នីរ័ត្ន បានបង្កប់ខ្លឹមសារអរគុណរដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការដែលលោកបានជំរុញទឹកចិត្ត និងផ្ដល់ដំបូន្មានល្អៗសម្រាប់យុវជនអាស៊ាន តាមរយៈបណ្ដាញសង្គម ហើយនាងបានហៅលោកថាជា «Idol» ទៀតផង។ ទោះយ៉ាងណាក្តី គេមិនដឹងនៅឡើយ ពីទំនាក់ទំនងរវាង កញ្ញា ប្រាក់ មុន្នីរ័ត្ន ជាមួយ លោក Syed Saddiq Abdul Rahman មានការស៊ីជម្រៅយ៉ាងណានោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ