• ភ្លើង​ឆេះព្រៃ​​នៅរដ្ឋ​កាលីហ្វ័រញ៉ា៖ រកឃើញ​សាកសព​កើនដល់៦៣នាក់ និង៦០០នាក់បាត់ខ្លួន

    (វ៉ាស៊ីនតោន)៖ ចំនួនសាកសព​ជនរងគ្រោះ​​ដែលត្រូវបានរកឃើញ គឺកើនឡើងដល់​៦៣នាក់ហើយ ដោយសារតែភ្លើងឆេះព្រៃ​​នៅភាគខាង​ជើងរដ្ឋ​កាលីហ្វរញ៉ា ខណៈមនុស្ស៦០០នាក់ទៀតបានបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

    ​បើតាមបញ្ជាក់ពីអាជ្ញាធរអាមេរិក សាកសពចំនួន០៧នាក់ទៀត ត្រូវបានរក​ឃើញនាថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ (ពេល​​វេលា​នៅអាមេរិក) ដែលនេះធ្វើឱ្យសាកសពមនុស្សសរុប ៦៣នាក់ ត្រូវបានប្រទះឃើញនៅ​ក្បែរ និងក្នុង​ទីក្រុង​ផារ៉ាដាយស៍ (Paradise) ដែលបានទទួល​រងការបំផ្លិចបំផ្លាញជាខ្លាំង​ដោយមហន្តរាយ​ភ្លើងឆេះព្រៃ​ខាងលើ។

    គួរជម្រាបថា ភ្លើងឆេះព្រៃ​ឈ្មោះថា Camp Fire រហូតមកទល់​ពេលនេះ នៅតែត្រូវចាត់​ទុកជា​ គ្រោះអាសន្នធំបំផុតមួយ​ដដែល ខណៈភ្នាក់ងារ​ពន្លត់​អគ្គីភ័យ​ជិត ៥,៥០០នាក់ កំពុង​ព្យាយាម​ពន្លត់វាឲ្យបាន​ទាំងស្រុង។ គិត​ចាប់​តាំង​​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​​មុនមក ផ្ទៃដី​​ប្រមាណ ៥៥៨.៥គីឡូម៉ែត្រ​ក្រឡា​​​ត្រូវបានឆាបឆេះ ហើយ​ភ្លើង​ឆេះ​​ព្រៃ​នេះ​ទើប​ត្រូវ​គេ​គ្រប់​គ្រង​បាន​ ៣៥ភាគរយ​ប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ