• Premier League ដាក់​សំណើ​ទៅ FIFA ដើម្បី​ដាក់​ប្រព័ន្ធ VAR ជាផ្លូវការ

    (ក្រុងឡុងដ៍)៖ ការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ត្រូវបានដាក់សំណើជាផ្លូវការទៅឱ្យក្រុមប្រឹក្សាភិបាលសមាគមកីឡាបាល់ទាត់អន្តរជាតិ FIFA ក្នុងការដាក់ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ទៅក្នុងការប្រកួតរបស់ខ្លួន។

    ប្រព័ន្ធតាមដាន VAR ត្រូវគេប្រើប្រាស់ក្នុងការប្រកួតបាល់ទាត់ពិភពលោក World Cup 2018 នៅរុស្ស៊ី ប្រកបដោយ ជោគជ័យ និងកំពុងដំណើរការនៅក្របខណ្ឌកំពូលអ៊ីតាលី និងលីគកំពូលអាល្លឺម៉ង់ផងដែរ។ លើសពីនេះទៀត VAR ក៏ត្រូវបានគេប្រើនៅក្នុងការប្រកួតពានរង្វាន់ FA Cup និង League Cup ដែលជាពានលំដាប់ទី២ និងទី៣ របស់អង់គ្លេសរួចហើយ ក្រោយទទួលបានការឯកភាពពីបណ្តាក្លឹបជាច្រើនដែលកំពុងលេងនៅ Premier Leauge។

    លោក Mark Halsey អាជ្ញាកណ្តាលមួយរូបរបស់អង់គ្លេសបានប្រាប់ថា វាពិតជាល្អណាស់ក្នុងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធមួយនេះ ព្រោះថាដូចជារូបលោកក៏មិនអាចមើលឃើញគ្រាបការប្រជែងរវាងកីឡាករទាំងអស់បានទេ ក៏ដូចជាការប្រកួតរវាង Southampton ទល់នឹង Watford ដែលមានគ្រាប់បាល់ចូលទីដោយបាល់ Offside ផងនោះ។

    VAR ក៏នឹងត្រូវបានប្រើប្រាស់នៅក្នុងការប្រកួតក្របខណ្ឌកំពូលរបស់អ៊ីរ៉ុប Champions League ចាប់ពីរដូវកាលក្រោយ។

    ប្រព័ន្ធ VAR ត្រូវបានបង្កើតឡើងដើម្បី ជាជំនួយការរបស់អាជ្ញាកណ្តាលដែលអាចប្រាប់ដល់កំហុស របស់កីឡាករក្នុងការប្រកួតប្រជែងលើទីលានបានយ៉ាងច្បាស់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ