• អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បញ្ចប់គម្រោងអ៊ុតផ្លូវរត់យន្តហោះថ្មី ប្រវែងជាង ៣ពាន់ម៉្រែត ដើម្បីពង្រឹងសុវត្ថិភាពផ្លូវអាកាស

    (ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បាននឹងកំពុងពង្រឹងសុវត្ថិភាពផ្លូវអាកាស ដោយបញ្ចប់គម្រោងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធអ៊ុតផ្លូវរត់យន្តហោះថ្មី ប្រវែងជាង ៣ពាន់ម៉្រែត ដែលចំណាយថវិការជាង ១២លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរពីមួយឆ្នាំទៅមួយឆ្នាំ ចូលមកកាន់កម្ពុជា ក៏ដូចជាដើម្បីធានាដល់សុវត្ថិភាព ក្នុងការចុះចតយន្តហោះប្រភេទធំៗ ហើយមួយវិញទៀត គឺដើម្បីត្រៀមលក្ខណៈសម្បត្តិសម្រាប់នាពេលខាងមុខផងដែរ។

    ក្នុងពិធីប្រោះព្រំបញ្ចប់គម្រោងអ៊ុតផ្លូវរត់ យន្តហោះថ្មី កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក អេរីក ឌឺឡូប៊ែល( ERIC DELOBEL) នាយកអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានរៀបចំដូចជា អ៊ុតផ្លូវរត់ យន្តហោះថ្មី ប្រវែង ៣,០០០ម៉ែត្រ, បំពាក់សញ្ញា និងសំគាល់, និងបំពាក់ប្រព័ន្ធភ្លើងនាំផ្លូវចុះចតថ្មីឡើងវិញ នៅតាមផ្លូវរត់យន្តហោះ ដោយប្រើប្រាស់អំពូល LED ដែលបានចំណាយពេលជាង៦ខែ និងបានចំណាយថវិកាប្រមាណ ១២លានដុល្លារផងដែរ ហើយចំពោះការជួសជុលនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរឡើងចុះរបស់យន្តហោះប្រចាំថ្ងៃនោះទេ។

    លោកបានបន្តថា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងមានគម្រោងអភិវឌ្ឍជាបន្តបន្ទាប់ទៀត ពោល គឺមានចក្ខុវិស័យ សម្រាប់ពង្រីកចំណតយន្តហោះឲ្យបាន១០កន្លែងថែមទៀត ក៏ដូចជាពង្រីកអគារសម្រាប់ទទួលភ្ញៀវ អគារសម្រាប់លក់ដូរចំណីអាហារឲ្យសម្បូរបែប ហើយក្នុងពេលបច្ចុប្បន្ននេះ ក៏បានកំពុងកសាងអគារថ្មីមួយសម្រាប់ទុកដាក់រថយន្តដឹកសម្ភារៈ, ដឹកភ្ញៀវទេសចរ, និងរថយន្តពន្លត់អគ្គិភ័យផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ