វីដេអូឃ្លិបមួយខ្សែត្រូវបានគេបង្ហោះ និងចែកចាយពាសពេញបណ្ដាញសង្គម Facebook កាលពីថ្ងៃពុធ ទី១៤ វិច្ឆិកា ២០១៨ បង្ហាញឲ្យឃើញរថភ្លើងមួយគ្រឿង ត្រូវបង្ខំចិត្តឈប់ស្តុបក្រហមដូចរថយន្តដទៃទៀតដែរ ដោយសារតែការកកស្ទះខ្លាំងពេក។
វីដេអូខាងលើនេះមានគេចុចចូលមើលរហូតដល់ទៅជាង ២,៦លានដងឯណោះ។ រថភ្លើងត្រូវបង្ខំចិត្តឈប់ ដើម្បីអនុញ្ញាតឲ្យរថយន្តដែលនៅកកស្ទះលើផ្លូវរថភ្លើងខាងមុខ នៃផ្លូវប្រសព្វ Petchburi និង Asoke ក្នុងទីក្រុងបាងកក ឆ្លងផុតសិន។
បើតាមអ្នកបង្ហោះវីដេអូនោះបានសរសេរថា «សូម្បីតែរថភ្លើងក៏ត្រូវឈប់ស្តុបដែរ» ខណៈអ្នកនិយមលេងបណ្ដាញសង្គម Facebook ដទៃទៀតបានចូលមកបញ្ចេញមតិថា «វាមិនមែនជារឿងថ្មីឡើយ។ វាធ្លាប់កើតឡើងយូរណាស់មកហើយ»៕
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖