ក្នុងព្រឹត្តិការណ៍ Developer Conference កាលពីពេលកន្លងទៅ Samsung បានបង្ហាញចេញនូវអេក្រង់ Infinity ថ្មីចំនួន ៤ ប្រភេទរួមមាន Infinity-U, Infinity-V, Infinity-O និង New Infinity។ បើតាមដំណឹងបានមកពី Evan Blass ដែលជាចែករំលែកដំណឹងលេចធ្លាយគួរទុកចិត្តមួយរូប បានបង្ហើបថា Galaxy S10 នឹងប្រើរចនាបថ Infinity-O។
Evan Blass បានបញ្ជាក់ថាអេក្រង់ Infinity-O នេះគឺជាការចោះប្រហោងមួយលើផ្ទៃអេក្រង់ដើម្បីបង្កប់នូវកាមេរ៉ាថត Selfie ដែលអាចបន្ថយកម្រាស់គែមអេក្រង់ឲ្យរឹតតែស្ដើងជាងមុន។ ប្រភពដដែលនេះក៏បានពីចំណុចពិសេសមួយចំនួនទៀតនឹងមានលើ Galaxy S10 ដែលមានដូចជាទ្រនាប់ស្កេនម្រាមដៃក្រោមអេក្រង់, កាមេរ៉ាក្រោយបីគ្រាប់ (ជាប្រភេទធម្មតា, ប្រភេទ Wide-Angle និង Telephoto) និងប្រើប្រាស់ One UI រួមជាមួយប្រព័ន្ធប្រតិបត្តិការ Android Pie។
ចំណុចមួយដែលគេមិនទាន់ច្បាស់ពី Galaxy S10 គឺទាក់ទងនឹងទីតាំងនៃប្រហោងលើអេក្រង់ ថាតើនឹងស្ថិតនៅចំកណ្ដាល, ផ្នែកខាងឆ្វេង ឬខាងស្ដាំ៕
ប្រភព៖ Sabay