តារាចម្រៀង Justin Bieber និងគូស្នេហ៍រ Hailey Baldwin តែងតែចំណាយប្រាក់ ១០ ម៉ឺនដុល្លារជារៀងរាល់ខែ ដើម្បីជួលផ្ទះវីឡាមួយក្នុងទីក្រុង Los Angeles។ ផ្ទះវីឡានោះដែរ មានបន្ទប់គេងចំនួន ៥ ហើយមានទីតាំងស្ថិតនៅតំបន់ Toluca នៃជ្រលង San Fernando។
បើតាមវិបសាយ People បានឲ្យដឹងថា ផ្ទះវីឡានេះជាសំណង់តាមបែបប្រទេសអេស្ប៉ាញ ដាក់លក់លើទីផ្សារក្នុងតម្លៃ ៨,៥ លានដុល្លារ ប៉ុន្តែដោយសារតែតារាចម្រៀង Justin Bieber ចង់ជួលស្នាក់នៅត្រឹមរយៈពេលខ្លីនោះ ទើបថ្លៃឈ្នួលមានតម្លៃថ្លៃបែបនេះ។
ចំណុចដ៏ទាក់ទាញរបស់ផ្ទះមួយនេះគឺ វាមានទីតាំងនៅជិតបឹង Toluca តែម្ដង ហើយរួមទាំងមានផែ និងកូនទូក២ថែមទៀតផង។ ជាមួយគ្នានេះដែរ អ្វីដែលកាន់តែពិសេសនោះគឺ តារាចម្រៀង Justin ក៏អាចថតបទចម្រៀងថ្មី ដោយមិនចាំបាច់ចាកចេញពីផ្ទះមួយនេះដែរ ដោយសារតែ ក្នុងផ្ទះដ៏ស្កឹមស្កៃមួយនេះ មានស្ទូឌីយោថតបទចម្រៀងដ៏ទំនើបមួយរួចជាស្រេច៕’
ប្រភព៖ Sabay