• CL ​បញ្ចេញ​សារ​ផ្ចាញ់​ផ្ចាល ដល់ CEO របស់ YG ក្រោយ​ចេញ​បទ​ចម្រៀង​ទោល​របស់ Black Pink Jennie

    (កូរ៉េ)៖ បន្ទាប់ពីកំពូលតារាចម្រៀង CL បានបង្ហោះសារមួយ តាមបណ្តាញទំនាក់ទំនងសង្គម ក្រោយពី Jennie សមាជិក Black Pink ចេញបទចម្រៀងទោល «Solo» កាលពីថ្ងៃទី១២ ខែវិច្ឆិកា ធ្វើឲ្យក្លាយជាប្រធានបទដ៏ក្តៅគគុក សម្រាប់អ្នកគាំទ្ររបស់នាង។

    អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍នោះ គឺនៅពីក្រោយការសម្ដែងទោលលើកដំបូង របស់ Jennie ស្រាប់តែ CL បង្ហោះសារថា «U don’t send rabbits to kill a tiger» ដែលធ្វើឲ្យគ្រប់គ្នាយល់ថា តារាស្រីរូបនេះហាក់ដូចជាកំពុងផ្ចាញ់ផ្ចាល ទៅ CEO របស់ YG ខណៈដែលជម្រុញតារាស្រី Black Pink នៅពេលដែលអាល់ប៊ុមទោលរបស់នាង កន្លងមកមិនត្រូវបានចេញផ្សាយ។ អ្នកគាំទ្រមួយចំនួនបានលើកឡើងថា អ្វីដែល CL បង្ហាញតាមរយៈអត្ថន័យនៃសារ ប្រហែលជានាង សំដៅទៅរក Jennie ថាជាទន្សាយ រីឯខ្លា គឺសំដៅទៅលើខ្លួននាងហើយ ប៉ុន្តែនេះគ្រាន់តែជាការយល់ឃើញរបស់ អ្នកគាំទ្រខ្លះប៉ុណ្ណោះ។

    គួរបញ្ជាក់ថា កន្លងមក CL ធ្លាប់បង្ហោះសារហាក់ដូចជាប ញ្ចេញប្រតិកម្មរបស់ខ្លួន ចំពោះ YG នៅពេលដែលក្រុមហ៊ុននេះ មិនអើពើនឹងការចេញផ្សាយបទចម្រៀងទោលរបស់នាង រហូតដល់អ្នកគាំទ្រខ្លះប្រាប់ឲ្យ តារាស្រីរូបនេះដើរចេញពី YG ទៀតផង ប៉ុន្តែក្រោយមកបញ្ហានេះ ក៏បានស្ងប់ស្ងាត់ទៅវិញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ