• ពិតជាគួរឲ្យខ្លោចផ្សា ពេលឃើញទិដ្ឋភាព ក្រោយភ្លើងឆេះព្រៃ នៅ California សហរដ្ឋ អាមេរិក​

    នៅ​ជាយ​ឧទ្យាន​ជាតិ Plumas, រដ្ឋ California អគ្គិភ័យ​បាន​ឆាបឆេះ​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា បាន​កម្ទេច​ប្រជុំជន Plumas, ទាំងស្រុង ធ្វើឱ្យ​មនុស្ស​យ៉ាងតិច​៤៤​នាក់​បាន​ស្លាប់ ​និង​បង្ក​មហន្តរាយ​គួរឱ្យ​តក់ស្លុត​។​

    មហន្តរាយ​ឆេះ​ព្រៃ​ចាប់ផ្តើម​ពី​ជាយ​ឧទ្យាន​ជាតិ ​Pluma ហើយ​វា​បាន​រាលដាល​យ៉ាង​លឿន​ដោយសារ​ខ្យល់​នុិងអាកាសធាតុ​ក្ដៅហែង​

    ៤​ថ្ងៃក្រោយ​ការឆេះ​រាលដាល​ប្រជុំជន Paradise ដែលជា​ជម្រក​រស់នៅ​របស់​មនុស្ស​២៧.០០០​នាក់ ត្រូវបាន​ឆេះ​ខ្ទេច​គ្មាន​សល់​អ្វី​

    ​មនុស្ស​រាប់ពាន់នាក់​បាត់អស់​ផ្ទះសម្បែង​

    លំនៅដ្ឋាន​ឆេះ​រាប​ដល់​ដី​

    ភ្នាក់ងារ​ពន្លត់​អ​គិ្គ​ភ័យ​ចំនួន​៣.២០០​នាក់ ត្រូវបាន​ចាត់​ទៅ​កន្លែងកើតហេតុ ប៉ុន្តែ​ទំហំ​នៃ​ការឆាបឆេះ​ទាមទារ​ពេលវេលា​ដល់​ទៅ​បី​សប្តាហ៍​ទើប​អាច​គ្រប់គ្រង​បាន​

    ប៉ូលិស​ប៉ាន់​ស្មានថា​មាន​មនុស្ស​រាប់រយ​នាក់​បាន​បាត់​ខ្លួន ក្នុងពេល​ចំនួន​អ្នកស្លាប់​កំពុង​បន្ត​កើនឡើង​នោះ​

    គ្រឿង​សម្ភារៈ​បម្រើការ​រស់នៅ​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ខ្ទេច​

    ពលរដ្ឋ​នៅ​ពុំទាន់​បាត់បង់​ការតក់ស្លុត​ក្រោយ​មហន្តរាយ​នេះ​

    បុរស​ចំណាស់​ឈរ​សម្លឹង​ការបាត់បង់​ដ៏​ធំធេង​របស់ខ្លួន​

    ប៉ូលីស​នៅ​មណ្ឌល​Yuba, Califonia កំពុង​ជញ្ជូន​សាកសព​ចេញពី​ប្រជុំជន​ដែល​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​

    ​មិន​ត្រឹមតែ​ពលរដ្ឋ​ទេ សូម្បីតែ​ពពួកសត្វ​ក៏​ធ្លាក់​ក្នុងស្ថានភាព​ដូចគ្នា​ដែរ​។ ឆ្មា​មួយ​ក្បាល​នេះ​ត្រូវ​ភ្លើង​ឆ្អើរ​ឡើង​ក្រៀម​

    ណែក​ទន្សាយ​មួយ​ក្បាល​នេះ​ក៏​រង​សភាព​ដូច​ឆ្មា​ខាងលើ​ដែរ​

    ​ចំណែក​ទន្សាយ​នេះ​វិញ​វា​រង​ការ​រលាក​ធ្ងន់ធ្ងរ​នៅ​ភ្នែក​និង​ត្រចៀក​

    ឆ្កែ​មួយ​ក្បាល​នេះ​មិនអាច​បើកភ្នែក​រួច ព្រោះ​ស្នាម​រលាក​ធ្ងន់​ពេក​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ