ពិសេសប្លែក និងធំជាងឆ្នាំមុនៗ! ក្រៅពីកម្មវិធីថតរូប នៅឆ្នាំ ២០១៨ ក៏មានសកម្មភាពផ្សេងៗលេងកម្សាន្តនៅហ្នឹងកន្លែងជាច្រើនទៀតដើម្បីឈ្នះរង្វាន់ដែរ សម្រាប់អ្នកដែលមិនចេញក្រៅថតរូប ដូចជា ការប្រកួត Cosplay, ការប្រកួតលេងហ្គេម PUBG mobile, ការប្រកួតញុំាអាហារ ជាដើម។
ព្រឹត្តិការណ៏ប្រកួតលេងហ្គេម PUBG Mobile នៅថ្ងៃទី ២ ខែធ្នូ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលសម្តេច ហ៊ុន សែន) ពីម៉ោង ១០ រហូតដល់ ម៉ោង៥។ ចូលរួមប្រកួតជាមួយពូកយើងដើម្បីក្លាយជា TOP 25 ប្រចាំថ្ងៃ។
តោះ! ចុះឈ្មោះដោយសេរីឥលូវនេះ www.i-qlick.com/CPM2018
អ្នកឈ្នះនឹងទទួលបានរង្វាន់ជាច្រើនដូចជា កាមេរ៉ា Canon, កាសស្តាប់ Sennheiser និង Vouchers នឹង កាដូផ្សេងៗជាច្រើន។
#លក្ខខណ្ឌខ្លះៗដើម្បីចូលប្រកួត PUBG
- ត្រូវមានទូរសព្ទមួយគ្រឿង មានហ្គេម PUBG
- ការលេងនៅលើតែទូរសព្ទប៉ុណ្ណោះ មិនមែនកុំព្យូទ័រទេ
- ត្រូវចុះឈ្មោះម្នាក់ៗ
- ការប្រកួត គឺការប្រកួតបែប Solo
- ការប្រកួតមាននៅតែភ្នំពេញតែប៉ុណ្ណោះ(សាលាតិចណូ ក្នុងកម្មវិធី Canon PhotoMarathon 2018 )
- ប្រកួតពីម៉ោង ១០ ព្រឹករហូតដល់ ៥ ល្ងាច
- ប្រកួតដោយមិនគិតលុយនោះទេ គ្រាន់តែចុះឈ្មោះប៉ុណ្ណោះ។
#ការប្រកួត COSPLAY នឹងធ្វើឡើងនៅក្នុងកម្មវិធី Canon Photomarathon 2018! មកចូលរួមជាមួយនៅថ្ងៃអាទិត្យ ទី ២ ខែធ្នូ ឆ្នាំ ២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលសម្តេច ហ៊ុន សែន) ពីម៉ោង ២ ដល់ ៥។
Categories ក្នុងការប្រកួតរួមមាន៖
- ការតុបតែងខ្លួន នឹងសំលៀកបំពាក់ល្អបំផុត (បុរស)
- ការតុបតែងខ្លួន និងសំលៀកបំពាក់ល្អបំផុត (នារី)
- ក្រុមដែលសម្ដែងល្អបំផុត សម្រាប់អ្នកដែលមានចំណាប់អារម្មណ៏ចង់ចូលរួមប្រកួត ក្រុមដែលសម្តែងល្អបំផុត
- អ្នកអាចចាប់ក្រុមដោយខ្លួនអ្នក ហើយថតសកម្មភាពសម្តែង រួចផ្ញើរ Video នោះទៅកាន់ DarkFantasy. ខាង DarkFantasy នឹងធ្វើការជ្រើសរើសក្រុមល្អទាំង ៧ ដើម្បីទៅចូលរួមប្រកួតនៅថ្ងៃទី ២ ខែធ្នូ។
#ការប្រកួតញុំាអាហារ
Canon Photomarathon ជាការប្រកួតថតរូបដ៏ធំប្រចាំឆ្នាំនៅកម្ពុជា ដែលកំពុងល្បីក្នុងចំណោមអ្នកស្រឡាញ់ការថតរូប Canon PhotoMarathon Cambodia 2018 លើកទី៨ នឹងចាប់ផ្ដើមនៅ ថ្ងៃទី២ ធ្នូ នេះហើយ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដោយអ្នកឈ្នះនឹងទទួលបានរង្វាន់កាមេរ៉ាទំនើបៗតម្លៃពាន់ដុល្លារជាច្រើនគ្រឿង ក្នុងនោះដែរអ្នកឈ្នះមួយរូបមានឱកាសទៅប្រទេសជប៉ុន ដែលមានតម្លៃ ៥០០០ ដុល្លារ។