• Psy ដែលជាម្ចាស់បទ Gangnam Style ត្រៀម​សម្តែងក្នុងកម្មវិធីប្រគំតន្ត្រីដ៏ធំបំផុង «All Night Stand» នាចុងឆ្នាំ២០១៨នេះ នៅទីក្រុងសេអ៊ូល

    (កូរ៉េ)៖ Psy គ្រោងជួបជាមួយអ្នកគាំទ្ររបស់ខ្លួន នៅក្នុងកម្មវិធីប្រគំតន្ត្រី «All Night Stand» នាចុងឆ្នាំ២០១៨ ដែលកម្មវិធីនេះ នឹងធ្វើឡើងនៅ KSPO Dome ឧទ្យានអូឡាំពិក នាទីក្រុងសេអ៊ូល ចាប់ពីថ្ងៃទី២១ ដល់២៤ ខែធ្នូ។

    ម្ចាស់បទ Gangnam Style រូបនេះ បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គម ប្រាប់អ្នកគាំទ្ររបស់ខ្លួន កាលពីដើមសប្តាហ៍នេះ នូវពាក្យពេចន៍ដ៏គួរឲ្យចាប់អារម្មណ៍ថា «Although it’s winter outside, where you’ll be with me is going to be summer. Wear mid-summer clothing inside your mid-winter jackets» ធ្វើឲ្យអ្នកគាំទ្រពិតជាចង់ទស្សនា ការសម្តែងរបស់ Psy ជាខ្លាំង។

    គួរបញ្ជាក់ថា «All Night Stand» បានចាប់ផ្តើមតាំងពីឆ្នាំ២០០៣ ជាកម្មវិធីកម្សាន្តមួយ ដែលទទួលបានប្រជាប្រិយ ភាពខ្លាំងព្រមទាំងមានការចូលរួម ពីតារា K-Pop ល្បីៗទៀតផងហើយ នៅអំឡុងខែធ្នូខាងមុខនេះ គ្រប់គ្នានឹងរង់ចាំមើល ការសម្តែងរបស់ម្ចាស់បទ Gangnam Style ជាមួយនឹងការត្រឡប់មកស្វាគមន៍ អ្នកគាំទ្រជាថ្មីសង្ឃឹមថា Psy នឹងមានអ្វីប្លែក មកបង្ហាញជូនអ្នកទស្សនា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ