ទាំងនេះជាការចែករំលែកបទពិសោធន៍មួយ ពីស្ត្រីម្នាក់ដែលបានលែងលះស្វាមី រយៈពេល៧ឆ្នាំមកហើយ, ហើយការណែនាំទាំងនេះក៏អាចជាដំបូន្មានមួយដ៏ល្អសម្រាប់ស្ត្រីគ្រប់រូប ពេលដែលជួបបញ្ហាមួយចំនួនជាមួយដៃគូ។ ទំនាក់ទំនងប្តីប្រពន្ធគឺមានភាគី២ ដែលក្នុងនោះគឺ មានប្តីនិងប្រពន្ធ គឺត្រូវធ្វើការវិនិយោគឲ្យស្មើរគ្នា។
ខាងក្រោមនេះជាគន្លឹះមួយចំនួនសម្រាប់ភរិយា យកជាគំនិតពេលមានបញ្ហា៖
១. ស្វែងរកចំនុចល្អបំផុតរបស់គាត់៖ មានចំនុចជាច្រើន ដែលអ្នកចូលចិត្ត និងមិនចូលចិត្ត ចំពោះដៃគូរបស់អ្នក។ ដូចនេះសូមព្យាយាមទទួលយកចំនុចខ្សោយរបស់គាត់។
២. ត្រូវរួមដំណេកជាមួយគាត់៖ ភាពស្និទ្ធស្នាលផ្នែករាងកាយគឺមានសារៈសំខាន់ដូចជាអារម្មណ៍មួយ។ ការរួមភេទជាមួយស្វាមីឲ្យបានទៀតទាត់ តែងតែជួយរក្សារភាពជិតស្និត និងជឿជាក់លើគ្នា។
៣. ស្វែងរកការប្រឹក្សាល្អពីស្ត្រីវ័យចំណាស់ ដែលមានជីវិតអាពាហ៍ពិពាហ៍ជោគជ័យ៖ ជួនកាលអ្វីដែលអ្នកត្រូវការគឺជាដំបូន្មានដ៏ល្អមួយ ដើម្បីបញ្ឈប់អ្នកពីការសម្រេចចិត្តខុស។
៤. ឱ្យខួរក្បាលគាត់បានសម្រាកខ្លះ៖ ផ្តល់ឱ្យគាត់នូវពេលវេលាដែលគាត់ត្រូវការ ចំណាយតែម្នាក់ឯង ដើម្បីបំបាត់ភាពតានតឹង។
៥. កុំព្យាយាមឲ្យគាត់ផ្លាស់ប្តូរនិងធ្វើអ្វីៗតាមយើងខ្លាំងពេក៖ ចំនុចនេះស្តាប់ទៅហាក់ដូចប្លែក តែកុំចាត់ទុកដៃគូរបស់អ្នក ជាករណីសិក្សា។
៦. ធ្វើការសរសើរនិងលើកទឹកចិត្តគាត់៖ មនុស្សគ្រប់គ្នាតែងតែមានអារម្មណ៍ ពេលអ្នកដ៏ទៃសរសើរនិងឲ្យតំលៃខ្លួន។ ចុះហេតុអ្វីបានជាយើងមិនព្រមសរសើរ និងលើកទឹកចិត្តប្តីខ្លួន?
៧. ចេះលេងសើចចំអកនៅរឿងកំប្លែងរបស់គាត់៖ គ្រប់គ្នាតែងតែចូលចិត្តនិយាយកំប្លែង និងបញ្ចេញកាយវិការជាដើម។ ដូចនេះអ្នកគួរតែចេះលេងសើចជាំមួយគាត់ ដើម្បីបង្កើតភាពស្និទស្នាល។
៨. ទទួលខុសត្រូវចំពោះសកម្មភាពរបស់អ្នក៖ ព្រមទទួលយកអ្វីដែលយើងបានធ្វើខុស កុំបន្ទោសគ្នាទៅវិញទៅមកធ្វើអ្វី។
៩. កុំស្រែកគំហ៊កឬសួរដេញដោលច្រើនពេកពេលគាត់មកដល់ផ្ទះ៖ ពេលខ្លះគាត់ទើបចេញពីធ្វើការ ហើយគាត់ច្បាស់ជានឿយហត់ពេញមួយថ្ងៃហើយ។
១០. អ្នកគួរតែនៅជិតគាត់ ពេលដែលគាត់ត្រូវការ៖ នេះជាចំនុចមួយដ៏ល្អបំផុត ពេលដែលយើងចេះចែករំលែកទុក្ខព្រួយគ្នា ហើយវានិងធ្វើឲ្យទំនាក់ទំនងយើងទាំងពីរកាន់តែរឹងមុំាទៅថ្ងៃអនាគត។
១១. កុំយកប្តីខ្លួនទៅប្រៀបធៀបជាមួយប្រុសដ៏ទៃ៖ សូមកុំធ្វើឲ្យដៃគូរបស់យើងមានភាពស្មុគ្រស្មាញ ដោយយកប្តីយើងទៅប្រៀបធៀបជាមួយបុរសដ៏ទៅ ទាំងភផ្នែកទ្រព្យសម្បត្តិ និងសម្ថភាព។ ត្រូវចាំថាយើងមិនមែនជាម្ចាស់ក្សត្រីដាយអាណាទេ។
១២. ផ្តល់ឪកាសផ្ទាល់ខ្លួនខ្លះឲ្យគាត់៖ មនុស្សគ្រាប់គ្នាតែងតែមានវិធីសម្រាក និងសប្បាយផ្ទាល់ខ្លួន ហើយស្វាមីរបស់អ្នកក៏ដូច្នោះដែរ។
១៣. បង្ហាញពីរឿងកង្វល់ ក្នុងចិត្តរបស់អ្នក៖ វាជារឿងល្អណាស់ដែលយើងចេះនិយាយពីរឿងក្នុងចេិត្តរបស់យើងឲ្យដៃគូរបស់យើងដឹង ព្រោះវាគ្មានអាថ៍កំបាំងរវាងគ្នានិងគ្នា។
១៤. អនុញ្ញាតឱ្យប្តីរបស់អ្នក ស្រឡាញ់អ្នកតាមរបៀបដែលគាត់ចង់បាន៖ វាជារឿងពិតដែលមនុស្សម្នាក់ៗតែងតែ ប្រាថ្នាចង់បានធ្វីមួយតាមចិត្តរបស់ខ្លួន។ តែសូមកុំធ្វើការប្រៀបធៀបក្តីស្រលាញ់ស្វាមីរបស់អ្នក ទៅនិងធ្វីដែលអ្នករំពឹងចង់បាន។ បើអ្នកនៅតែចង់បានឲ្យគ្រប់ដប់ នោះទំនាក់ទំនងអ្នកនិងអាចមានបញ្ហា។
១៥. កុំធ្វើឱ្យគាត់ត្រូវអាម៉ាស់មុខជាសាធារណ៖ រឿងមួយនេះអ្នកមិនគួរធ្វើ សូម្បីតែគិត។ ទោះបីមានរឿងធំយ៉ាងណា អ្នកមិនគួរបញ្ចេញនៅតាមទីសាធារណៈឡើយ។ អ្នកគួរតែទប់ចិត្ត ហើយបិទទ្វាពិភាក្សាគ្នា។ ព្រោះរឿងទាំងនេះអាចធ្វើយើងមានវិប្បដិសារីអស់មួយជិវិត។
១៦. បង្កើតគំរោងទៅអនាគតជាមួយគ្នា៖ អ្នកគួរតែរៀបចំគំរោងឲ្យបានល្អ ដើម្បីថ្ងៃអនាគត។
១៧. បញ្ហាហិរញ្ញវត្ថុមិនគួររំខានទំនាក់ទំនងរបស់អ្នកទេ៖ បញ្ហាហិរញ្ញវត្ថុ គឺជារឿងមួយក្តៅគគុកសម្រាប់ជីវិតគូស្វាមីមួយចំនួនធំ។ តែមិនគួរឲ្យរឿងនេះចូលមករំខានដល់ជីវិតអ្នក និងស្វាមីអ្នក ដូចអ្នកដ៏ទៃនោះទេ។
១៨. ទទួលយកអតីតកាលរបស់គាត់៖ បើអ្នកចង់ក្លាយជាដៃគូដ៏ល្អរបស់គត់ ពីពេលនេះទៅថ្ងៃអនាគត អ្នកគួរតែទទួលយកអតីតកាលមិនល្អរបស់គាត់។
១៩. អ្នកគួរតែស្រលាញ់អ្នក និងចេះអត់អោនឲ្យគ្នាទៅវិញទៅមក៖ រឿងនេះគឺសំខាន់បំផុតដែលអាចធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍អ្នកនៅយូរអង្វែង។ បើគ្នានរឿងទាំងពីរនេះទេ ក៏គ្មានជីវិតអាពាហ៍ពិពាហ៍របស់អ្នកដែរ។
អត្ថបទដោយ៖ ភារៈ