• ទូតខ្មែរនៅកូរ៉េខាងត្បូង​ នឹងចុះផ្ដល់សេវាពន្យារសុពលភាពលិខិតឆ្លងដែន ដោយឥតគិតថ្លៃ ដល់ពលរដ្ឋខ្មែរកំពុងរស់នៅ និងធ្វើការនៅទីនោះ

    (ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នឹងចុះផ្ដល់សេវាពន្យារសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ជូនពលរដ្ឋខ្មែរកំពុងរស់នៅ សិក្សា ធ្វើការនៅទីនោះ និងប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ ព្រមទាំងផ្សព្វផ្សាយកម្មវិធីវិលត្រឡប់វិញក្រោយចប់អាណត្តិការងារ។

    បើតាមសេចក្ដីជូនដំណឹង ការចុះផ្ដល់​សេវាពន្យារសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃនេះ នឹងធ្វើឡើងនៅថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងអ៊ឺយចងប៊ូ អគារធនាគារ Shinhan Bank ជាន់ទី៤ ដែលមានអាសយដ្ឋាន경기도 의정부시 행북로8길 의정부동 176-4 (ស្ថាននីយរថភ្លើង 의정부 ច្រកចេញលេខ​៥-៣) ចាប់ពីម៉ោង០១៖០០រសៀល ដល់ម៉ោង០៥៖០០ល្ងាច។

    ការចុះផ្ដល់​សេវាពន្យារសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃនេះ ធ្វើឡើងក្នុងគោលបំណង ចូលរួមកាត់បន្ថយចំណាយ និងពេលវេលារបស់​ប្រជាពលរដ្ឋខ្មែរ ព្រមទាំងដើម្បីអនុវត្តយន្ដការបង្ខិតសេវាឲ្យគៀកជិតប្រជាពលរដ្ឋខ្មែរ កាន់តែទូលំទូលាយ និងដោយមានការស្នើសុំពីថ្នាក់ដឹកនាំរបស់ធនាគារ Shinhan Bank។​

    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ លោកស្រី សាន លាងហួយ 010-6461-0132 និងលោក ឡាំ ប្រុស 010-5129-1975៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ