• «ពេជ្រពណ៌ផ្កាឈូក» ដែលកម្របំផុតលើពិភពលោក ត្រូវបានលក់ចេញក្នុងតម្លៃជាង ៥០លានដុល្លារ!

    ពេជ្រ​ពណ៌​ផ្កាឈូក​ដ៏​កម្រ​មួយ​គ្រាប់ ត្រូវ​បាន​លក់​ចេញ​ហើយ​នៅ​ក្នុង​ការ​ដាក់​ដេញ​ថ្លៃ​មួយ​នា​ទីក្រុង Geneva ប្រទេស​ស្វីស។

    យោង​តាម​ប្រធាន​ទី​ផ្សារ​ដេញ​ថ្លៃ Christie ឲ្យ​ដឹង​ថា ពេជ្រ​ពណ៌​ផ្កាឈូក​ដែល​មាន​ទំហំ ១៩​ការ៉ាត់​នេះ ត្រូវ​បាន​ទេញ​ដោយ​យីហោ​គ្រឿង​អលង្ការ​អាមេរិក Harry Winston​ក្នុង​តម្លៃ​ជាង ៥០​លាន​ដុល្លារ​ឯណោះ។ អ្វី​ដែល​អស្ចារ្យ​នោះ វា​បាន​បំបែក​កំណត់​ជា​ពេជ្រ​ដែល​លក់​បាន​តម្លៃ​ថ្លៃ​បំផុត​ប្រមាណ ២,៦​លាន​ដុល្លារ​ក្នុង​មួយ​ការ៉ាត់។ ដោយ​កំណត់​ត្រា​ចាស់ ត្រូវ​បាន​កាន់​កាប់​ដោយ​ពេជ្រ​ទំហំ ៨,៤១​ការ៉ាត់​មួយ​គ្រាប់ ដែល​លក់​បាន​ត្រឹម​ជាង ១៧​លាន​ដុល្លារ​ប៉ុណ្ណោះ (ស្មើ​នឹង ២,១​លាន​ដុល្លារ​ក្នុង​មួយ​ការ៉ាត់) កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៧។

    គួរ​ឲ្យ​ដឹង​ថា ពេជ្រ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​កាល​ពី​ជាង ១០០​ឆ្នាំ​មុន ហើយ​ត្រូវ​បាន​គេ​ច្នៃ​ក្នុង​ឆ្នាំ ១៩២០។ លើស​ពី​នេះ​ទៀត វា​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ជា “ពេជ្រ​ធំ​បំផុតមួយ​ក្នុង​ពិភពលោក” ដែល​កម្រ​មាន​បំផុត៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ