• ស្តាប់ហើយព្រឺសំបុរ! ក្រុមការងារថត Pre-Wedding នៅលើភ្នំបូកគោ​ ជួបរឿងចំលែក គួរឲ្យខ្លាច…! (មានវីដេអូ)

    ដោយឡែក​ ក្រុម​ការងារ​មួយ​ក្រុម​ បាននាំគ្នាទៅថត​ Pre-Wedding នៅលើភ្នំបូកគោ​ ស្រាប់តែ​ប្រទះនូវរឿងចំលែកៗជាច្រើន​ ហើយពួកគេបានយកមកចែកដល់បងប្អូន​ និង​ប្រិយមិត្ត​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសបុក​ឲ្យ​បានដឹងផងដែរ​ ដែលនេះគឺជាការ​លើកឡើងរបស់​គណនី​ឈ្មោះ​ Chan Sok Meng​ ដោយគាត់បានសរសេររៀនរាប់យ៉ាងដូច្នេះថា៖

    “បើមិនជឿកុំប្រមាថ​!!! រឿងដែលមិនគួរឲ្យជឿ​ នៅអំឡុងពេលថត​ Pre-wedding!!!​ បីកន្លែង​ ដែលបានថតនៅលើកំពូលភ្នំបូកគោ​ ដូចរូបខាងក្រោម៖​ មា​នរឿងរ៉ាវជាច្រើនណាស់​ ដែលបា​នកើតមាន​ នៅពេលដែលក្រុមការងាររបស់ពួកយើងកំពុងថតរូប Pre-Wedding​នៅលើកំពូលភ្នំបូកគោ…! ! មានទាំងអ្នកដែលឃើញរូបភាពមុនថត​ មានទាំងអ្នកដែលចង់លោតពីថ្មមួយទៅថ្មមួយកាត់ជ្រលង​ភ្នំ​ មានទាំងអ្នកដែលអង្គុយញាំបាយម្នាក់ឯង​ និងនិយាយតែឯង​ ​នៅមានច្រើនទៀត…។

    នៅតាមផ្លូវពេលត្រលប់មកវិញ​ មានក្មេងលោតកាត់ជ្រលង​ ប្តីប្រពន្ធនិងកូន​ ជិះម៉ូតូចូលឡាន​ ឆ្កែ​រត់ចូលឡាន ពស់ថ្លាន់វារចូលឡាន​ មានអ្នកសន្លប់​ អត់ដឹងខ្លួន​ តែនៅពេលសែនតាមផ្លូវ​ និងពាក់ខ្សែកព្រះអោយ​ ស្រាបតែដឹងខ្លួន​ឡើង​ នៅពេលដល់ភ្នំ​ ពេលមានគេចូលក្រុមការងាររបស់ពួកយើងម្នាក់ទៀត។ បើនិយាយ​រៀបរ៉ាប់​ គឺវែងឆ្ងាយពេកហើយ គ្រាន់តែចង់ប្រាប់ទៅដល់បងប្អូនឲ្យ​មានប្រុងប្រយ័ត្ននូវ​រាល់ពាក្យសម្តី និងកាយវិការ​។​ ខ្ញុំក៏មិនដែលជឿរដែរ​ លើរឿងអបិយជំនឿនេះ ប៉ុន្តែ​នៅពេលរឿងនេះកើតលើខ្លួនខ្ញុំផ្ទាល់តែម្តង​ ភ្លឺភ្នែក​ ព្រឺខ្នង ព្រឺសម្បុរ បាស់សក់ នៅមិនទាន់បាត់ទេ”៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ