ដោយតែបានស្ត្រីភ្ញៀវទេសចរជនជាតិម៉ាឡេស៊ីម្នាក់បង្ហោះវីដេអូ ក្មេងប្រុសកម្ពុជាឈ្មោះ ធុច សាលិក ដែលអាចនិយាយបានជាង ១០ ភាសា រស់នៅលើទឹកដីអង្គរ ខេត្តសៀមរាប បានកំពុងល្បីយ៉ាងខ្លាំងនៅលើអ៊ីនធើរណែត ។
ជាមួយភាពល្បីល្បាញរបស់ខ្លួន សាលិក ពុំត្រឹមតែធ្វើឲ្យអ្នកសារព័ត៌មានក្នុងចុះផ្សាយយ៉ាងព្រោងព្រាតប៉ុណ្ណោះទេ តែក៏មានសារព័ត៌មានបរទេសមួយចំនួន ក៏បានចាប់អារម្មណ៍ និងចុះផ្សាយពីរូបគេផងដែរ ។ ជាក់ស្តែងៗ ថ្មីៗនេះ សារព័ត៌មានស្ថានីយ៍ទូរស្សន៍ TNN របស់ថៃ ក៏បានចុះផ្សាយផងដែរ ។
សារព័ត៌ទូរទស្សន៍នេះបាននិយាយថា ពិតជាមិនសរសើរមិនបាននោះទេ ចំពោះក្មេងប្រុសកម្ពុជាម្នាក់នេះ ដែលអាចនិយាយបានជាច្រើនភាសាយ៉ាងនេះ ក្នុងនោះគាត់អាចនិយាយភាសាថៃបានយ៉ាងល្អផងដែរ ។
បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ «បងថារី ប៉ាស្រីចន្ទ័សុវណ្ណរតនៈពិសិដ្ឋ» បានបង្ហោះវីដេអូ និងសរសេរយ៉ាងដូច្នេះថា៖ «ចេះនិយាយភាសាថៃទៀត ល្បីដល់ថៃហើយអាប្អូន!🇰🇭💋 ពេលនេះក្មេងប្រុសចេះនិយាយ១៥ភាសាល្បីដល់ថៃហើយ ។ តោះស៊ែលើកទឹកចិត្តដល់គ្នាផងដើម្បីឲមាននាក់ដែលគេចង់ជួយក្មេងម្នាក់នេះឲមានជីវភាពប្រសើរឡើងហើយក៏ដើម្បីឆ្នៃគ្រាប់ពេជ្រឲមានពន្លឺនិងមានតម្លៃ🙏🇰🇭 Following me now 🙏» ។
សូមបញ្ជាក់ថា ប្អូនប្រុស សាលិក បាននិងកំពុងទទួលការចាប់អារម្មណ៍មកទល់ពេលនេះ គឺដោយសារបានគុណស្ត្រីទេសចរម៉ាឡេស៊ីម្នាក់ឈ្មោះ Venus GWC បង្ហោះវីដេអូធ្វើតេស្តរូបគេអាចនិយាយភាសាបរទេសបានយ៉ាងច្រើន ក្នុងនោះរួមមាន៖ Cantonese, Mandarin, Thai, Japanese, Korean, French, Spanish, German, Tagalog, Malay,… ខណៈនាងមកលេងខេត្តសៀមរាប កាលពីសប្តាហ៍មុននេះ ៕