ជនល្មើសទាំងពីរត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងអង្គការឆ្វេងនិយមមួយ ដែលប្រទេសអង់គ្លេសបានហាមឃាត់ ព្រោះតែវាមានចរិតរើសអើងជាតិសាសន៍ សម្អប់ជនជាតិជ្វីហ្វ ព្រមទាំងរើសអើងមនុស្សស្រឡាញ់ភេទដូចគ្នា។
នៅថ្ងៃទី១៣វិច្ឆិកា ស្ថានីយ CNN បានចុះផ្សាយព័ត៌មានឱ្យដឹងថា តុលាការនៅទីក្រុង Birmingham ប្រទេសអង់គ្លេស ទើបធ្វើការចោទប្រកាន់ទោសចំពោះ Adam Thomas អាយុ២២ឆ្នាំ និង Claudia Patatas អាយុ៣៨ឆ្នាំ ដែលបានចូលរួមក្នុងអង្គការឆ្វេងនិយម National Action ត្រូវបានអង់គ្លេសហាមឃាត់មិនឱ្យធ្វើសកម្មភាពតាំងពីឆ្នាំ២០១៦មក។
តុលាការឱ្យដឹងថា ប្តីប្រពន្ធពីរនាក់នេះបានដាក់ឈ្មោះកូនថា Adolf Hitler ព្រោះតែThomas គោរពបូជាចំពោះមេខ្លោង ហ្វាស៊ីសអាល្លឺម៉ង់ ។បណ្តារូបភាពដែលប្រមូលបានពីផ្ទះរបស់ពួកគេ បង្ហាញឱ្យឃើញ Thomas គ្រងខោអាវសរបស់ពួក Ku Klux Klan (KKK) ដែលជាអង្គការសម្ងាត់របស់ក្រុមជនចាត់ទុកថាជនជាតិស្បែកសគឺល្អលើសលប់ ។
ចំណែក Patatasវិញ បានសាក់រូបសញ្ញាហ្វាស៊ីសនៅវិមានWewelsburg ប្រទេសអាល្លឺម៉ង់ ដែលធ្លាប់ជាកន្លែងបញ្ជាការនៃកងកម្លាំងបញ្ជាផ្ទាល់ដោយ Hitler ៕