តាម BBC, ស្ថាប័នអាកាសចរណ៍ Ireland (IAA) កំពុងស៊ើបអង្កតព័ត៌មានអំពីវត្ថុហោះហើរមិនទាន់កំណត់បាន (UFO) នៅតំបន់ឆ្នេរសមុទ្រភាគនិរតីប្រទេសនេះ។
បណ្តារូបភាពចម្លែកៗត្រូវបានអ្នកបើកបរយន្តហោះមួយចំនួន ក្នុងនោះមានយន្តហោះរបស់ក្រុមហ៊ុន British Airways បានកត់ត្រាទុកនៅវេលាម៉ោង ៦:៤០នាទី ថ្ងៃទី៩វិចិ្ឆកា (ម៉ោងប្រចាំតំបន់) ហើយបានរាយការណ៍ដល់ផ្នែកសម្របសម្រួលចរាចណ៍អាកាស។
ក្រុមអ្នកបើកបរទាំងនោះបានសួរថា តើមានសមយុទ្ធអ្វីដែរឬទេ ប៉ុន្តែចម្លើយគឺពុំមានសមយុទ្ធអ្វីឡើយ ។
អ្នកបើកបរយន្តហោះមួយក្រុមទៀតកំពុងធ្វើដំណើរពី Montreal (Canada) ឆ្ពោះទៅ Heathrow អង់គ្លេសឱ្យដឹងថា មានវត្ថុហោះហើរមួយចលនាផ្នែកខាងឆ្វេងរបស់យន្តហោះ ហើយជះពន្លឺយ៉ាងខ្លាំងមុនពេលវាគេចចេញទៅ។
អ្នកបើកបរយន្តហោះរបស់ក្រុមហ៊ុន Virgin ក៏បានឃើញបាតុភូតដូចគ្នាដែរ ហើយពីឡុតរបស់ក្រុមហ៊ុនមួយទៀតឱ្យដឹងថា ខ្លួនបានប្រទះវត្ថុចម្លែកមួយហោះហើរក្នុងល្បឿនលឿនជាងសំឡេង ២ដង (Virgin) ៕