• នេះហើយផលកម្ម! ចោរឆក់២នាក់ ដែលធាក់ម៉ូតូជនរងគ្រោះ បោកក្បាលស្លាប់ ប្រឈមនឹងការជាប់ពន្ធនាគារពី ១៥ ដល់៣០ឆ្នាំ

    ភ្នំពេញ៖ក្រុមចោរឆក់២នាក់ ដែលបានធាក់ម៉ូតូជនរងគ្រោះ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ កាលពីទីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិត នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននោះ ប្រឈមនឹងការជាប់ពន្ធនាគារពី១៥ ដល់៣០ឆ្នាំ។

    បើតាមលោកលី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកានេះ ថា”សំណុំរឿង ចោរឆក់ បណ្តាលឲ្យជនរងគ្រោះស្លាប់ នៅក្នុងខណ្ឌចំការមន កាលពីសប្តាហ៌កន្លងទៅនោះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេ ចបើកការស៊ើបសួរ ដោយចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារមរណភាពជនរងគ្រោះ តាមមាត្រា៣៦០នៃក្រមព្រ​ហ្ម ទណ្ឌ ហើយចៅក្រម បានសម្រេចឃុំខ្លួនជនត្រូវចោទតាមនីតិវិធី “។

    យោតាមមាត្រា៣៦ នៃក្រមព្រហ្មទណ្ឌ បានសរសេរ ថា ស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ។ អំពើលួចត្រូវផ្ដន្ទាទោ ដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ ប្រសិនបើអំពើនេះ ប្រព្រឹត្តិតមុនពេលក្នុងពេល ឬក្រោយពេលប្រើហិង្សា ដែល បណ្ដាលឲ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនាសម្លាប់។

    គួររំលឹក ថា ជនរងគ្រោះជាប្តីបានបាត់បង់ជីវិត រីឯប្រពន្ធរងរបួសស្រាល ខណៈជិះម៉ូតូដេញតាមចោរឆក់កាបូប តែត្រូវក្រុមចោរមួយ ក្រុម ទៀត(បិទគូទ)មកពីក្រោយ ធាក់ផធាក់ដៃចង្កូតម៉ូតូគាត់ បណ្តាលឱ្យរ៉េ បោកផ្ទប់នឹងផើងផ្កា​បែកក្បាលស្លាប់ភ្លាមៗ កាល​ពី​វេលា​ម៉ោង​៦ព្រឹក​ ថ្ងៃ​សៅរ៍ទី​៣ ខែ​វិច្ឆិកា​ នៅ​ចំនុច​ផ្លូវ​២៩៤ ​កែង​នឹង​មហាវិថី​ព្រះ​នរោត្តម​ សង្កាត់​បឹងកេងកង​១​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ។

    ប្រពន្ធ​ឈ្មោះ​សឿន​ ​ស៊ីម​ អាយុ​៣៣ឆ្នាំ មុខរបរ​លក់​ផ្កា​ នៅមុខ​ព្រះ​បរម​រាជ​វាំង​ បានប្រាប់ថា ​ប្តី​ដែល​បានស្លាប់​នោះ​ឈ្មោះ​ចយ​ អាង​ អាយុ៣៦​ឆ្នាំ មុខរបរ​លក់​ផ្កានៅព្រះបរម​ រាជវាំងដូចគ្នា ស្នាក់នៅផ្ទះជួល​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការមន​ មានស្រុកកំណើត​ នៅភូមិជ្រៃ​ ឃុំរាប​ ស្រុក​ពាមរាំង​ ខេត្ត​ ព្រៃវែង​ ជិះម៉ូតូ​មួយគ្រឿង​ម៉ាក​ សង់សេ125​ ស៊េរី​ឆ្នាំ​2012​ ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BF-4859 ។

    យ៉ាងណាក៏ដោយជនដៃដល់ ដែលជាអ្នកឆក់ និងជាអ្នកធាក់ផ្តួលបណ្តាលឲ្យស្លាប់ជនរងគ្រោះត្រូវបាននគរបាលឃាត់ខ្លួនមាន​ឈ្មោះម៉ឹង ប៊ុនវាសនា ហៅអាបូ អាយុ២១ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ ឃាត់ខ្លួននៅកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរមិនពិតប្រាកដ ធ្លាប់ជាប់ពន្ធនាគារ ទើបចេញថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨​។

    រីឯបក្ខពួកម្នាក់ទៀតឈ្មោះខៀវ ផល្លា ហៅខ្លា ​អាយុ​២១ឆ្នាំ មុខរបរឆក់កាបូប ទីលំនៅបច្ចុប្បន្ន ផ្ទះជួលគ្មាន ផ្លូវលំ ភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ​ ក៏ត្រូវនគរបាលតាមប្រមាញ់ចាប់បានមកវិញដែរ នៅល្ងាច​​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុច ក្នុងវត្ត ថ្មី ភូមិ-​ឃុំ​ព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ