• លោកតា Stan Lee ដែលជាអ្នកបង្កើតតួអង្គ Hero សឹងតែទាំងអស់ក្នុងរឿង Marvel បានទទួលមរណភាពនៅអាយុ ៩៥ឆ្នាំ

    លោកតា Stan Lee ដែលជាអ្នកបង្កើតតួអង្គ Hero សឹងតែទាំងអស់ដែលយើងស្គាល់នោះ ដូចជា Iron man, Spider man, X-men, Fantastic Four និងជាច្រើនទៀង ត្រូវបានទទួលមរណភាពហើយនៅអាយុ ៩៥ឆ្នាំ នៅមន្ទីពេទ្យ Cedars-Sinai Medical Center នៅទីក្រុង Los Angeles។

    លោកតា Stan Lee កើតនៅឆ្នាំ ១៩២២ នៅទីក្រុង New York នៃសហរដ្ឋអាមេរិក។ លោកតាបានចាប់ផ្តើម Marvel ជាមួយលោក Jack Kirby នៅឆ្នាំ ១៩៦១។ ហើយមុនពេលចូលនិវត្តន៍នៅឆ្នាំ ១៩៧១ លោកតា Stan Lee ដែលធ្លាប់ជានាយកប្រធាននៃ Marvel Comics បានគ្រប់គ្រង់ទៅលើការបោះពុម្ភសៀវភៅទាំងអស់របស់ Marvel។

    លោកតា Stan Lee គឹជាមនុស្សម្នាក់ដែលបានបង្កើតការរីករាយដល់មនុស្សជាច្រើននៅលើពិភពលោក។ សៀវភៅ Marvel របស់លោកតា ត្រូវបានលក់ដល់ទៅ ៥០លានក្បាលក្នុងមួយឆ្នាំ។ ហើយលោកតា ក៏ធ្លាប់បានបង្ហាញខ្លួន សឹងតែគ្រប់រឿង movie របស់ Marvel ផងដែរ។ យើងពិតជាសោកស្តាយណាស់ដែលបានបង់លោកតា៕

    ប្រភព៖ BBC

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ