• អំពាវនាវរកជំនួយ ដល់គ្រួសារក្រីក្រជនជាតិដើមភាគតិច ត្រូវភ្លើងឆេះផ្ទះគ្មានសល់ នៅខេត្តមណ្ឌលគិរី

    មានករណីភ្លើងឆេះផ្ទះ នៃគ្រួសារទីទាល់ក្រដែលជនជាតិដើមភាគតិចឞូន៝ង (Bunong) ឬ ព្នង កាលពីថ្ងៃទី១១ វិច្ឆិកា ២០១៨ នៅក្នុងភូមិរយ៉លើ ឃុំរយ៉លើ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។

    មូលហេតុចំបង គឺដោយសាររងើ់តភ្លើងចង្រ្កាន(ចង្រានលើផ្ទះឈើ)។ បើតាមការគូសបញ្ជាក់ពីបងប្អូនដែលស្គាល់គ្រួសាររងគ្រោះថា​ គ្រួសារ ពូក្រៅនេះមានកូនស្រីតែម្នាក់ ប្រពន្ធស្លាប់ចោល គឺទីទាល់ក្រ រកព្រឹកខ្វះល្ងាច ហើយលុយកាក់ប្រមាណ២លានរៀលដែលសន្សំជាច្រើនឆ្នាំ សំលៀកបំពាក់ និងរបស់របរប្រើប្រាស់ទាំងអស់ត្រូវបានឆេះខ្ទិចខ្ទីគ្មានសល់។

    ដោយក្តីអាណិតជាពន់ពេកចំពោះគ្រួសាររងគ្រោះ ពូ ក្រៅ នេះ ខ្ញុំសូមលើកម្រាមដៃដប់ និងសូមអំពាវនាវស្វែងរកការគាំទ្រពី បងប្អូនពូមីងប្រុសស្រីដែលមានទឹកចិត្តសប្បុរសចង់ជួយគ្រួសាររងគ្រោះនេះ អាចជាថវិកាក្តី ជាសំលៀកបំពាក់ចាស់ថ្មីក្តី និងរបស់របរប្រើប្រាស់ក្តី សូមទាក់ទងមកខ្ញុំបាទ តាម សារហ្វេសបុក Theng Savoeun/ថេង សាវឿន ឬ តាមលេខទូរស័ព្ទគ្រួសារជនរងគ្រោះ៖ ០៩៧ ៣៨២ ៦៩២១ ។

    ខ្ញុំសង្ឃឹមយ៉ាងមុតមាំ និងសូមថ្លែងអំណរគុណពីសណ្តានចិត្តដ៏សប្បុរសរបស់លោកលោកស្រី ពូមីង បងប្អូន ទុកជាមុន ដោយចិត្តជ្រះថ្លាជាអនេក។ នេះជាគ្រោះកាច ដែលមិនមានគ្រួសារណាចង់ជួបគ្រោះកាចដូចនេះឡើយ ដូចពាក្យចាស់ពោលថា “លេចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ” ប្រហែលបងប្អូនពូមីងយល់អំពីអារម្មណ៍ដ៏កំសត់នៃគ្រួសាររងគ្រោះនេះ។ សូមអរព្រះគុណ និងសូមអរគុណ ទុកជាមុន🙏🙏🙏។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ