• ហុងស៊ុយឡើង! ក្មេងប្រុសដែលនិយាយបានជាង១០ភាសា ទទួលបានកាដូល្អៗ ផ្ទួនៗ ព្រោះតែទេពកោសល្យ របស់ខ្លួន

    កាលពីពេលថ្មីៗនេះឧកញ៉ា ឌួង ឆាយ បានផ្តល់ជូនកាដូពិសេសមួយជូនក្មេងប្រុសដែលនិយាយលើសពី១០ភាសា ដោយផ្តល់ជូនការសិក្សាចាប់ពីពេលនេះតទៅ រហូតដល់បញ្ចប់ថ្នាក់មហាវិទ្យាល័យ។

    នៅមិនទាន់អស់ទេ ព្រោះតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទេពកោសល្យរបស់កុមារាពីរនាក់បងប្អូន ដែលអាចនិយាយបានច្រើនភាសាក្នុងពេលលក់វត្ថុអនុស្សាវរីយ៍នោះ នៅថ្ងៃចន្ទ ទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកា​ និងគ្រឿងឧបភោគបរិភោគ​មួយចំនួនដល់កុមារា ធុច សាលីក អាយុ ១៤ឆ្នាំ និងកុមារា ធុច ទិត្យា អាយុ ១១ឆ្នាំ សម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពរស់នៅ និងបន្តការសិក្សារហូតដល់ចប់ចុងចប់ដើមក្លាយជាធនធានមនុស្សដ៏ពូកែរបស់សង្គមជាតិ។

    គ្រួសាររបស់ប្អូនម្នាក់នេះពិតជាមានវាសនាខ្ពស់មែន ចំណែកព្រឹកមិញនេះ នៅមានរឿងដ៏ភ្ញាក់ផ្អើលមួយទៀត ដោយរឿងទី១គឺ អគ្គនាយកផលិតកម្មថោន បានផ្តល់ឱកាសឲ្យប្អូនប្រុស សាលីក ទៅសាកសម្លេង បើសម្លេងល្អអាចច្រៀងបាន ប្អូននឹងក្លាយជាអ្នកចម្រៀងប្រចាំផលិតកម្មនេះតែម្តង។ ចំណែករឿងមួយទៀតគឺស្ថាននីយទូរទស្សន៍ប៉េកាំង កំពុងចាប់អារម្មណ៍ជាខ្លាំង ដោយអញ្ជើញទាំងក្រុមគ្រួសារមួយនេះឲ្យទៅប្រទេសចិន ទីក្រុងប៉េងកាំងចំនួន៣ថ្ងៃ ដើម្បីដើរលេងកម្សាន្ត ក៏ដូចជាចូលរួមផ្តល់កិច្ចសម្ភាសន៍ក្នុងទូរទស្សន៍មួយនេះផងដែរ ព្រមទាំងគេផ្តល់ជូនទាំងអាហារ ស្នាក់នៅ និងការធ្វើដំណើរផងដែរ។

    សូមរំលឹកបន្តិចថា កុមារាដែលអាចនិយាយ បានច្រើនភាសានេះ មានការផ្ទុះកក្រើកល្បីខ្លាំងគឺតាមរយៈការបង្ហោះវីដេអូពី ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Venus Gwc កន្លងទៅថ្មីៗ ដែលវីដេអូនេះ បានធ្វើឲ្យផ្ទុះកក្រើកពេញបណ្តាញសង្គម រហូតដល់ថ្នាក់សារព័ត៌មាន China Press ក៏ធ្វើការចុះផ្សាយរឿងនេះផងដែរ។ ក្មេងនេះអាចនិយាយភាសាច្រើនបែបនេះបានគឺចេះពីភ្ញៀវទេសចរ តែម្តង ជាមួយការខិតខំប្រឹងប្រែងរៀនដោយខ្លួនឯងផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ