• បណ្តាំចុងក្រោយរបស់យុវជនម្នាក់ មុននិងស្លាប់៖ «បើស្រលាញ់មិត្តភក្រ័ មិនត្រូវបង្ខំគ្នាឲ្យផឹកច្រើនពេកនោះទេ»

    សូមផ្តាំផ្ញើរទៅមិត្តភក្រ័ទាំងអស់របស់ខ្ញុំឲបានដឹងថា នេះហើយជាមេរៀននឹងជាបទពិសោធន៍ សំរាប់កាត្រឹះរិៈពិចារណាសំរាប់ជីវិតម្នាក់ៗ បន្ទាប់វាបានកើតឡើងលើយុវជនម្នាក់ឈ្មោះ លីហ័រ ដែលបានរងគ្រោះថ្នាក់ដល់ជីវិត ដោយសាតែការបង្ខំផឹកសុីរបស់មិត្តភ័ក្ក្រ លើសពីសមត្ថភាពរបស់ខ្លួន។ ខាងក្រោមនេះជាសារចុងក្រោយរបស់ លីហ័រ៖

    ខ្ញុំ លីហ័រ បានលាចាកលោកយើងទៅបានសេចក្តីសុខហើយដោយមិនមានការឈឺអ្វីទាំងអស់ ហើយក៏មិនបានបន្សល់ទុក្ខ ប្រពន្ធ រឺកូន អ្វីដែរដែលត្រូវគិតនោះទេ ។

    ខ្ញុំលីហ័រ សប្បាយចិត្តណាស់ សូមថ្លែងអំណគុណចំពោះមិត្តភក្រ័ទាំងអស់ដ៏ជាទីស្រលាញ់របស់ខ្ញុំដែលបានជូនដំណេីរជាចុងក្រោយរបស់ខ្ញុំ។ ប៉ុន្តែត្រូវបណ្តុះគំនិតរៀងៗខ្លួនថា គ្រោះថ្នាក់ចរាចរណ៍មានគ្រប់ពេលវេលា គ្រប់ទីកន្លែង បើយើងមិនប្រយ័ត្ននោះទេ នៅពេលស្រវឹង ។

    ក្នុងកាជួបជុំមិត្តភក្រ័ជិតស្និតក្នុងពិធីជប់លៀង ឬ បុណ្យទានផ្សេងៗ ខ្ញុំ លីហ័រ សូមផ្តាំមិត្តភក្រ័ជាទីស្រលាញ់ថាពេលក្រោយៗបើមិត្តភក្រ័បបួលចូលក្នុងពិធីជប់លៀង ឬ បុណ្យទានធម្មតាតែងតែមានទទួលគ្រឿងស្រវឹង (ស្រា ) មិត្តត្រូវចងចាំថា បើស្រលាញ់មិត្តភក្រ័មិនត្រូវបង្ខំគ្នាឲផឹកច្រើនលើសចំនួនច្រើនលើសពីធម្មតាទេ បើជល់លើកកែវមិនហ៊ានឆ្នើយថាទេនោះទេ ព្រោះខ្លាចបាត់បង់កិត្តិយសមិត្តភក្រ័ជំវិញខ្លួនជាមួយគ្នា។ ពេលហូបស្រាច្រើនទើបដឹងថាមានការគ្រប់គ្រង់លើខ្លួនឯងបានតិចណាស់បាត់បង់ស្នារត្តីអស់ ។

    មិត្តបានដឹងហើយថាមិត្តមានគ្រួសា មានប្រពន្ធ មានកូនជាទីស្រលាញ់របស់មិត្ត ត្រូវកាមិត្តថែរក្សាពួកគេ មិនត្រូវឃ្លាតឆ្ងាយនោះទេ។ នេះជាបណ្តាំ ចុងក្រោយរបស់ខ្ញុំ ។ ពីខ្ញុំ លីហ័រ លាមិត្តទាំងអាល័យ. សូមមិត្តប្រយត្ន័ប្រយែងផង ។ ពីបងបង្កេីត Khun Lyheng ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ