• កម្ពុជានាំចេញអង្ករបានជាង៤៣ម៉ឺនតោន ធ្លាក់ចុះ១៣ភាគរយ នៅរយៈពេល១០ខែ

    (ភ្នំពេញ)៖ របាយការណ៍ផ្លូវការណ៍ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ​ ដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា នៅរយៈពេល១០ខែ (មករា ដល់ តុលា) ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករ៤៣៤,៨០៧តោន ធ្លាក់ចុះ១៣.២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ដែលមានចំនួន៤៩២,១១៥តោន។

    ប្រទេសដែលនាំចូលអង្ករពីកម្ពុជាច្រើនជាងគេមាន៖

    ១៖ ប្រទេសចិន ចំនួនជាង១១ម៉ឺនតោន។
    ២៖ ប្រទេសបារាំង ចំនួនជាង៦ម៉ឺនតោន។
    ៣៖ ប្រទេសម៉ាឡេស៊ី ចំនួនជាង៣ម៉ឺនតោន។

    សូមជម្រាបថា នៅឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេស បានជាង៦៣ម៉ឺនតោន។ ប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ គឺប្រទេសចិន។ ចិនបានផ្តល់កូតានាំចេញ អង្ករឲ្យកម្ពុជាចំនួន៣០ម៉ឺនតោនក្នុងមួយឆ្នាំ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ