(កូរ៉េ)៖ នៅថ្ងៃនេះ Jennie តារាចម្រៀងក្រុម BLACKPINK បានចេញផ្សាយ MV នៃបទចម្រៀងទោលហើយ។ តារាស្រីរូបនេះ ត្រូវបានគេរាយការណ៍ថា នាងជាសមាជិក BLACKPINK ដំបូងគេដែលបានចេញផ្សាយបទចម្រៀងទោលដូចការ គ្រោងទុករបស់ YG Entertainment ។
‘SOLO’ ត្រូវបានសរសេរដោយ Teddy របស់ផលិតកម្ម YG Entertainment ដែលបានសហការជាមួយ BLACKPINK ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ពួកគេ និងនិពន្ធទំនុកភ្លេងដោយ Teddy និង 24 ។ បន្ទាប់ពី MV របស់ Jennie ចេញភ្លាមបានធ្វើឲ្យអ្នកគាំទ្ររបស់នាងពេញចិត្តយ៉ាងខ្លាំងដែលមិនគ្រាន់តែបទចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែឈុតខ្លះៗ នៃរូបភាពរបស់សមាជិក BLACKPINK រូបនេះបានធ្វើឲ្យគ្រប់គ្នាសំឡឹងមិនដាក់ភ្នែក ជាមួយនឹងសម្រស់ពីធម្មជាតិរបស់នាង។
ក្រុមអ្នកគាំទ្រនិយាយថា Jennie ប្រៀបដូចជាទេពធីតា មើលទៅនាងពិតជាស្រស់ស្អាតខ្លាំងណាស់។ តោះ! ក្រឡេកមើលរូបភាពរបស់តារាស្រី BLACKPINK រូបនេះបន្តិចមើលថា តើនាងពិត ជាស្រស់ស្អាតមែនឬយ៉ាងណា?