• ចាស់តែខ្លឹម! លោកអ៊ុំ លុយ សុខុម អាយុ ៨៥ឆ្នាំហើយ តែនៅតែអាចចូលរួមជិះកង់ ចម្ងាយ 117kM បានទៀត!

    សម្រាប់កម្មវិធីជិះកង់ដើម្បីកុមារ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី 01 ខែ ធ្នូ ឆ្នាំ 2018 ខាងមុខនេះ អ្វីដែលកាន់តែវិសេស និងពុំធ្លាប់មានពីមុនមកនោះគឺ កម្មវិធីរបស់យើងនឹងមានផ្តល់ជូននូវពានកិត្តិយសជូនដល់លោកអ៊ុំ លុយ សុខុម ដែលជាកីឡាករជើងចាស់ដែលមានវ័យចំណាស់ជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

    ថ្វីបើលោកអ៊ុំ មានជន្មាយុ 85 ឆ្នាំហើយក៏ដោយ លោកអ៊ុំ លុយ សុខុម នៅតែជាកីឡាករម្នាក់ដែលមានកម្លាំងមាំមួន និងតែងតែចូលរួមក្នុងកម្មវិធីជិះកង់ដើម្បីកុមារ ជាងរៀងរាល់ឆ្នាំ ក្នុងរយៈចម្ងាយ 117kM ។

    សម្រាប់បងប្អូនចង់ចូលរួមក្នុងកម្មវិធីនេះអាចចុះឈ្មោះតាមអាស័យដ្ឋានមានដូចខាងក្រោម៖

    – ភ្នំពេញ៖ ហាងលក់កង់ Giant, នៅទល់មុខសាលាបាក់ទូក។ លេខទូរស័ព្ទ : 061 770 446 ឬ 061 770 113.

    – សៀមរាប៖ ហាងលក់កង់ Aing Kim San, មានទីតាំងនៅ : #141, National Road 6។ លេខទូរស័ព្ទ : 092 999 199 or 097 6666 997.

    – បងប្អូនក៏អាចចុះឈ្មោះផ្ទាល់តាមអនឡាញ៖ www.angkorwatbike4kids.org

    បើបងប្អូនបានចំងល់ទាក់ទងនិងការចុះឈ្មោះ សូមទាក់ទងតាមលេខទូរស័ព្ទ៖ 077 303 860។

    កុំភ្លេចជួបជាមួយលោកអ៊ុំ លុយ សុខុម នៅថ្ងៃកម្មវិធីជិះកង់ដើម្បីកុមារ លើកទី13 ខាងមុខនេះណា៎!! កីឡារដើម្បីសុខភាព….៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ