• កញ្ញា ដេននី ក្វាន់៖ «​… ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ព្រះនាង របស់​ប្តី​អ្នកក្រ ប្រសើរ​ជាង​​ធ្វើ​​ទាសករ របស់​ប្តី​អ្នកមាន!​»​

    (ភ្នំពេញ)៖ តារាសម្ដែងស្រីស្រស់ស្អាត សម្រស់បានរាងតូចច្រឡឹង កញ្ញា ដេននី ក្វាន់ បន្ទាប់ពីបានបង្ហាញមុខមាត់គូស្នេហ៍ ឲ្យមហាជនស្គាល់នោះ នាងត្រូវបានមហាជនសរសើរ មិនដាច់ពីមាត់ថា មានគូស្នេហ៍ចេះយល់ចិត្តគ្នា ស្រឡាញ់គ្នាដោយចិត្តស្មោះរៀងៗខ្លួន មិនគិតថា មានឬក្រ និងស្អាតឬមិនស្អាតនោះទេ។ យ៉ាងណាមិញថ្មីៗនេះ ដេននី ក្វាន់ បានបង្ហោះវីដេអូ យ៉ាងផ្អែមល្ហែម ក៏ព្រោះតែគូស្នេហ៍របស់ខ្លួនបាន Surprised នូវកាដូជាចិញ្ចៀនពេជ្រ ក្នុងថ្ងៃខួបកំណើតនៅមាត់សមុទ្រ ធ្វើឲ្យតារាស្រីរូបនេះ រំភើបរហូតស្រក់ទឹកភ្នែក ថែមទាំងសរសេរសារភ្ជាប់ជាមួយ យ៉ាងមានអត្ថន័យ ពោរពេញដោយភាពផ្អែមល្ហែមយ៉ាងខ្លាំង។

    ដោយយោងតាមគណនីហ្វេសប៊ុក របស់តារាសម្ដែងស្រីសិចស៊ី កញ្ញា ដេននី ក្វាន់ បានសរសេរសារយ៉ាង ផ្អែមល្ហែមថា «មានមនុស្សជាច្រើន សួរខ្ញុំថា ហេតុអីខ្ញុំរើសយកម្នាក់ហ្នឹង ដែលជាមនុស្សប្រុស សាមញ្ញបំផុតមិនស្អាតមិនសង្ហារ ហើយមិនមែនជាអ្នកមានទៀត តែសំរាប់ខ្ញុំ ខ្ញុំក៏មិនដឹងឡើយថា រើសខុស ឬក៏រើសទៅត្រូវ តែបើឲ្យរើសថ្មីម្តងទៀត ខ្ញុំនៅតែរើសយកម្នាក់ហ្នឹងដដែល..ព្រោះស្នេហា របស់ខ្ញុំទាំងពីរ មិនមែនស្ថិតលើមាត់អ្នកដទៃ ខ្ញុំសុខចិត្តធ្វើព្រះនាងរបស់ប្តីអ្នកក្រ ប្រសើរជាងធ្វើទាសករប្តីអ្នកមាន.! អរគុណសំរាប់ការ ស្រឡាញ់ដែលបងមានចំពោះអូន»។

    តាមរយៈសារមួយនេះ បានធ្វើឲ្យប្រិយមិត្តទស្សនិកជនជាច្រើន បានសម្ដែងនូវអារម្មណ៍រំភើប ក៏ដូចជាចូលរួមអបអរសាទរ ចំពោះអ្នកទាំងពីរ ព្រមទាំងជូនពរឲ្យស្រឡាញ់គ្នា រហូតតទៅផងដែរ។

    គួរបញ្ជាក់ថា ស្រីស្រស់ ដេននី ក្វាន់ និងគូស្នេហ៍របស់នាង គឺលោក ចាន់ មករា ត្រូវបានគេដឹងថា អ្នកទាំងពីរពិតជាស្រឡាញ់គ្នា ដោយចិត្តស្មោះរៀងៗខ្លួន ដោយមិនគិតថា មានឬក្រ និងស្អាតឬមិនស្អាត ដូចដែលមហាជនមួយចំនួនតូច គិតនោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ