• ស្ត្រីបារាំងម្នាក់ដោះអាវ​ ដើម្បីសម្តែងការប្រឆាំង ដូណាល់ ត្រាំ និងមេដឹកនាំកំពូលៗផ្សេងទៀត នៅទីក្រុង​ប៉ារីស!

    (​ប៉ារីស)៖ វត្តមានរបស់ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ក្នុងទីក្រុង​ប៉ារីស ដើម្បីចូលរួមក្នុងពិធី​រំលឹកខួបលើកទី ១០០ឆ្នាំ នៃការបញ្ចប់សង្រ្គាមលោក​លើកទី ១ បានបង្កឱ្យក្រុមអ្នក​មិនពេញចិត្ត​នឹងរូបលោក​​នាំគ្នាធ្វើបាតុកម្មតវ៉ា ខណៈបាតុករ​ខ្លះជា ស្រី្តបានដោះអាវចេញទាំងអស់ និងស្រែកប្រឆាំង រីឯអ្នកខ្លះនំាគ្នា​បង្ហោះបាឡុងរូបថ្លុក​ ជាកូនក្មេង​បៀមដៃរបស់​លោក ត្រាំ ថែមទៀតផង។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Washington Post នៅល្ងាច​ថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។

    កាលពីព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ ស្រ្តីម្នាក់បានដោះអាវស្រែកប្រឆាំង​នឹងវត្តមានរបស់លោក ត្រាំ ក្នុងពេលដែល​ក្បួនរថយន្ដ​របស់លោក ធ្វើដំណើរនៅលើវិថី Champs-Elysees។ ស្ត្រីរូបនេះថែម​ទាំងសរសេរពាក្យពេចន៍​មានខ្លឹមសារថា «អ្នកបង្កើត​សន្តិភាព​ក្លែងក្លាយ» នៅលើដើមទ្រូង​ខ្លួនផងដែរ។

    ដោយឡែក​ក្រោយភាពចម្រូង​ចម្រាស ក្រុមរ៉ាឌីកាល់​ស្រ្តីបារាំងមួយ​ឈ្មោះ ហ្វេមិន (Femen) បានចេញ​មុខទទួលខុសត្រូវ​លើឧប្បទ្ទវហេតុនេះ ដោយបញ្ជាក់​លើសេចក្ដីថ្លែងការណ៍​របស់ខ្លួនយ៉ាង​ដូច្នេះថា «​Femen ជឿជាក់ថា ការកសាង​សន្តិភាពនៅលើ​ពិភពលោក ដោយក្រុមមនុស្ស​ដែលកំពុង​បង្កសង្រ្គាម តើពួកគេអាច​ធ្វើការងារ ដើម្បី​សន្តិភាពបាន​យ៉ាងដូចម្ដេច?»

    គួរបញ្ជាក់ថា ក្រុម Femen ក៏បានរិះគន់ និងធ្វើការតវ៉ា​ប្រឆាំងនឹងវត្តមានរបស់​ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ ប្រធានាធិបតី​រុស្ស៊ីលោក ពូទីន និងនាយករដ្ឋមន្ត្រី​អ៉ីស្រាអែល លោក ណឺតាន់យ៉ាហ៊ូ ផងដែរ រីឯប៉ូលិសបារាំង​បានចាប់ខ្លួនមនុស្ស ០២នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ