• ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា​ពិតជាធំធេង​ខ្លាំង អ្នកភៀសខ្លួនកើនដល់ ៣សែននាក់ហើយ

    ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ California បាន​កើន​ឡើង នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ ខ្យល់​បាន​បក់​បោក​ខ្លាំង បង្ក​ឲ្យ​ភ្លើង​រីក​រាល​ដាល​កាន់​តែ​ធំ។ រហូត​មក​ទល់​ពេល​នេះ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ៣១នាក់​បាន​ស្លាប់។

    ភ្លើង​បាន​ឆាប​ឆេះ ៣ផ្នែក​ធំៗ ដោយ​ទី១ គឺ Camp ចំនួន ៤៥០គីឡូម៉ែត្រការ៉េ នៅ​ទូទាំង​តំបន់ Northern California ដោយ​បំផ្លាញ​ផ្ទះ​សម្បែង​ចំនួន ៦ ៧០០ខ្នង។ ទី២ និងទី៣ គឺ Woolsey ចំនួន ៣៣០គីឡូម៉ែត្រការ៉េ និង Hill ចំនួន ១៨គីឡូម៉ែត្រការ៉េ។ ទាំង​២ផ្នែក​ចុង​ក្រោយ​នេះ បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន ១៧៩ខ្នង និង ៥៧ ០០០ខ្នង​ផ្សេង​ទៀត​កំពុង​ទទួល​រង​ការ​គំរាម​កំហែង។

    គួរ​បញ្ជាក់​ថា មនុស្ស​ជាង ៣សែន​នាក់​ហើយ​បាន​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ​របស់​ខ្លួន នៅ​ទូទាំង​រដ្ឋ California។ ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ រស់​នៅ​ក្នុង​ក្រុង Los Angeles County សរុប​ប្រហែល ១,៧សែននាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ