ដើម្បីអបអរសាទរការបើកដំណើរការហាងលក់ផលិតផល Apple នៅប្រទេសថៃ លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុននេះ បានបង្ហោះសារមួយឃ្លាដែលមានលាយឡំដោយអក្សរថៃ។
សាររបស់នាយកប្រតិបត្តិរូបនេះមានអត្ថន័យថា ៖ “ជម្រាបសួរអ្នកបាងកក! អតិថិជន និងបុគ្គលិកថៃរបស់យើងញញឹមខ្ជឹប ពេលដែលយើងបើកដំណើរការហាង Apple ដំបូងក្នុងប្រទេសថៃ។ យើងរំភើបដែលមានផ្ទះថ្មីលើ “ទឹកដីនៃស្នាមញញឹម” ដើម្បីចែករំលែកនូវចំណង់ចំណូលចិត្ត និងភាពច្នៃប្រឌិតរបស់យើងជាមួយសហគមន៍ថ្មីនេះ”។
ហាង Apple ដំបូងនៅថៃមានទីតាំងស្ថិតនៅផ្សារទំនើប Iconsiam នាទីក្រុងបាងកក ដែលបានបើកដំណើរការកាលពីថ្ងៃទី ១០ ខែវិច្ឆិកាកន្លងទៅនេះ។ ថៃជាប្រទេសទីពីរនៅអាស៊ីដែលមានហាង Apple តាំងទី បន្ទាប់ពីប្រទេសសិង្ហបុរី៕