Man City យកឈ្នះ Man Utd ៣-១ បន្តនាំ​មុខកំពូល​តារាងដាច់ ២ពិន្ទុ ខណៈ Chelsea បានត្រឹម​ស្មើយប់មិញ

(មេនឆេស្ទើ)៖ ក្រុមការពារតំណែងជើងឯក មេឃខៀវ Manchester City បានបន្តឈរនៅកំពូលតារាង Premier Leauge ដាច់ ២ពិន្ទុដដែល តាមរយៈយកឈ្នះក្រុមភ្ញៀវបិសាចក្រហម Manchester United ៣-១ យប់មិញនេះ ក្នុងសប្តាហ៍ទី១២ ជើងទី១ ខណៈតោខៀវ Chelsea រកបានត្រឹម ១ពិន្ទុពេលលេងស្មើជាមួយ Everton នៅកីឡដ្ឋាន Stamford Bridge។

កីឡាករ David Silva, Sergio Aguero និង Gundogan សុទ្ធតែរួមចំណែងជួយឲ្យម្ចាស់ផ្ទះ Man City រកបាន ៣ពិន្ទុបន្ថែម ស្របពេល Anthony Marthials ជាអ្នករកបានតែ ១គ្រាប់ឲ្យ Man Utd នៅនាទីទី៥៨ ពីការទាត់បាល់ពិន័យប៉េណាល់ទី។

៣ពិន្ទុបន្ថែមនេះដែរ បានជួយឲ្យក្រុមរបស់លោក Pep Guardiola រកបានពិន្ទុសរុប៣២ នាំមុខក្រុមលេខ២ Liverpool ដែលមាន៣០ពិន្ទុ ក្រោយយកឈ្នះក្រុមភ្ញៀវ Fulham ២-០ យប់មិញដូចគ្នា និងក្រុមលេខ៣ Chelsea មាន២៨ពិន្ទុ ពេលលេងស្មើទល់នឹង Everton ០-០៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ