ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ជាប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យបុរាណយូរលង់ណាស់មកហើយ។ សព្វថ្ងៃ ពិធីបុណ្យនេះ ត្រូវបានពលរដ្ឋប្រតិបត្តិបន្តរាល់ឆ្នាំ និងចាត់ទុកថាជាបុណ្យប្រពៃណីវប្បធម៌ជាតិដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនទៀត។
ពិធីនេះ ភាគច្រើនគេប្រារព្ធធ្វើឡើងនៅចំពេលរដូវទឹកសម្រកក្នុងខែកត្តិក ឬខែវិច្ឆិកា ដែលជាថ្ងៃព្រះចន្ទរះពេញរង្វង់មូល ត្រូវនឹងថ្ងៃ១៥ កើត ខែកត្តិក។ សម្រាប់ឆ្នាំ២០១៨នេះ ពិធីបុណ្យអំទូកនិងប្រព្រឹត្តិទៅនៅថ្ងៃទី ២១ ដល់២៣ ខែវិច្ឆិការ ដែលត្រូវនិងថ្ងៃទី ១៤កើត ដល់ថ្ងៃទី១រោច ឆ្នាំ ២០១៨។
មានបងប្រុសម្នាក់បានបង្ហោះរូបថតរបស់ក្មេងប្រុសម្នាក់ ដែលឃើញសរសេរលេខទូរស័ព្ទនៅលើក្បាលពោះក្មេងនោះ ដោយគាត់ចង់បង្ហាញថានៅពេលដែលយើងទៅដើរលេងក្នុងពីធីបុណ្យអ៊ុំទូក ឪពុកម្តាយគួរតែសរសេរលេខទូរស័ព្ទនៅលើខ្លួនកូន ជៀសវាងការវង្វេងក្មេង ដែលពិបាកនឹងទាក់ទង ព្រោះថានៅពេលហ្នឹងគឺមានមនុស្សច្រើនណាស់ បានទៅដើរលេង បើប្រហែសតែបន្តិចដឹងតែវង្វេងតែម្តង។
ដូចនេះនេះជាគំនិតល្អមួយដែលយើងគួរតែជួយចែកចាយតៗគ្នាឲ្យបានដឹង ឬអាចជួយបញ្ចេញគំនិតផ្ទាល់ខ្លួន ដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នាផង៕