• ម្តងគេម្តងយើង! ព្រោះតែស្រវឹង រថយន្ដ​ប៉ូលិស ​បុក​ក្បាល​ពុះ​ចែក​ទ្រូងផ្លូវ ​នៅមុខ​ក្រសួងមហាផ្ទៃ​

    ​រថយន្ដ​កង​អន្ក​រា​គមន៍​មួយ​គ្រឿង​ ​ដោយ​អ្នកបើកបរ​ទំនងជា​ស្រវឹង​ ​បាន​បើក​ទៅ​បុក​និង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​នៅ​ចំណុច​ខាងមុខ​ក្រសួងមហាផ្ទៃ​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​យ៉ាង​ពេញទំហឹង​ ​បណ្ដាលឲ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាង​យ៉ាងដំណំ​។​

    ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១១​ ​និង៤៥​ ​នាទី​យប់​ ​ថ្ងៃទី១១​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨​។​

    យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​និង​កន្លែង​កើតហេតុ​បាន​ឲ្យដឹង​ថា​ ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​កង​អន្ក​រា​គមន៍​មួយ​គ្រឿង​ទំនងជា​ស្រវឹង​បាន​ធ្វើដំណើរ​ពី​ទិសដៅ​ពី​ជើង​មក​ត្បូង​ ​ខ​ណះ​មកដល់​ចំនុច​កើតហេតុ​ក៏បាន​មក​បុក​និង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ ​បណ្ដាលឲ្យ​រថយន្ដ​រង​កា​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ ​ចំណែក​ឯ​ទ្រូងផ្លូវ​បណ្ដាលឲ្យ​រំ​កិន​ទៅ​ម្ខាង​ខូចខាត​តិចតួច​ ​។​ ​តែ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គ្មាន​មនុស្ស​រង​របួស​ទេ​ ​ចំណែក​ឯ​ម្ចាស់​រថយន្ដ​បង្ក​រត់គេច​ខ្លួន​បាត់​សម្រាល​។​

    ​ក្រោយ​កើតហេតុ​ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​ ​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ