ក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំបំផុតរបស់ចិនឈ្មោះ Alibaba បានបំបែកកំណត់ត្រាលក់បានច្រើនបំផុតគិតត្រឹមរយៈពេល ២៤ម៉ោង។
យោងតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន បានបង្ហាញតួលេខថាលក់បានរហូតដល់ជាង ៣០ ប៊ីលានដុល្លារត្រឹមរយៈពេល ២៤ម៉ោងកាលពីថ្ងៃអាទិត្យទី ១២ខែវិច្ឆិកាឆ្នាំ ២០១៨។ តួលេខនេះ បានបំបែកកំណត់ត្រាចាស់របស់ក្រុមហ៊ុនដែលកាលពីឆ្នាំមុនលក់បានត្រឹមជាង ២៤ប៊ីលានដុល្លារប៉ុណ្ណោះ។ ជាសរុបក្រុមហ៊ុន Alibaba លក់បាន ៣០ ៨០២ ៤៧៧ ៦០៨ដុល្លារ ដែលជាការកើនឡើងប្រមាណ ២៧%បើធៀបនឹងឆ្នាំមុន។
គួរឲ្យដឹងដែរថា ក្រុមហ៊ុន Alibaba បានបំបែកកំណត់ត្រាលក់នេះខណៈកំពុងរងសម្ពាធផ្សេងៗដូចជាសេដ្ឋកិច្ចយឺតរបស់ចិន, ដៃគូរប្រកួតប្រជែងថ្មីៗនៅក្នុងវិស័យលក់អនឡាញ និងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកជាដើម៕