• AFF Suzuki Cup៖ កម្ពុជា ប៉ះមី​យ៉ាន់ម៉ា​ល្ងាចនេះ ខណៈ​លេចឮថាលោក Honda នឹងដឹកនាំ!

    (ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិមីយ៉ាន់ម៉ានាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី១២ ខែវិច្ឆិកានេះ ក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ប្រចាំពូល A នៅកីឡដ្ឋាន Mandalarthiri នាទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា។

    នេះគឺជាការប្រកួតទី២ ក្នុងពូល A តែជាការប្រកួតលើកដំបូងរបស់ក្រុមរហស្សនាមគោព្រៃកម្ពុជា ដែលត្រូវប្រកួតក្រៅដី ក្រោយលោក Keisuke Honda ចូលមកកាន់តំណែងអ្នកចាត់ការទូទៅ។ ប៉ុន្ដែប៉ះមីយ៉ាន់ម៉ាល្ងាចនេះ គេមិនទាន់ប្រាកដអតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ នឹងមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ឬក៏អត់នោះទេ ក្រោយប្រកួតបើកឆាកជាមួយម៉ាឡេស៊ី កាលពីអាទិត្យមុន លោកមិនបានចូលរួមឡើយ។

    ទន្ទឹមជាមួយគ្នា មានព័ត៌មានបែកធ្លាយថា លោក Honda នឹងធ្វើដំណើរទៅដឹកនាំក្រុមគោព្រៃកម្ពុជា នៅទីក្រុង Mandalay នាល្ងាចនេះ តែមិនទាន់ច្បាស់ការឡើយ។ ប៉ុន្ដែបើតាមការអះអាងរបស់លោក Felix គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បានអះអាងកាលពីពេលថ្មីៗថា សម្រាប់ ៣ប្រកួតចុងក្រោយនៃពានរង្វាន់ AFF Suzuki Cup 2018 នេះ ភាគរយខ្ពស់នឹងមានវត្តមានលោក Honda ចូលរួមដឹកនាំដោយផ្ទាល់។

    គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមគោព្រៃកម្ពុជា បានរបូត ៣ពិន្ទុទៅហើយ ក្រោយចាញ់ក្រុមម៉ាឡេស៊ីក្នុងដី ១-០ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា។ ដូច្នេះល្ងាចនេះ គឺជាការប្រកួតដ៏សំខាន់ ដោយកម្ពុជាត្រូវការពិន្ទុដាច់ខាត បើមិនដូច្នេះកម្ពុជា នឹងត្រូវប្រឈមការធ្លាក់ត្រឹមវគ្គជម្រុះ ព្រោះការប្រកួតសន្សំពិន្ទុក្នុងមួយក្រុមមានតែ ៤ប្រកួតក្នុងដៃប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ