ប៉ូលិសនៅក្នុងប្រទេសថៃ កាលពីថ្ងៃពុធ បានចាប់ខ្លួនទាហានជាន់ខ្ពស់ម្នាក់ដែលមានផ្ទុកមេរោគអេដស៍ ពីបទរំលោភក្មេងប្រុសជំទង់ប្រហែល ៧៥ នាក់។
មេបញ្ជាការកងទ័ពម្នាក់ឈ្មោះ Jakkrit Khomsing ត្រូវបានគេចោទប្រកាន់ពីបទលួងលោមជនរងគ្រោះពីអាយុចន្លោះពី ១៣ ទៅ ១៨ ឆ្នាំ ដោយប្រើប្រាស់ Profile ក្លែងក្លាយនៅលើកម្មវិធីទាក់ទងស្នេហាជាមួយហ្គេយដ៍ “Blued” ។ នេះបើតាមសារព័ត៌មាន Coconuts រាយការណ៍ ។
យោងតាមលោក Surachate Hakparn អនុប្រធានក្រុមការងារបទល្មើសបច្ចេកវិទ្យា ជនសង្ស័យអាយុ ៤៣ ឆ្នាំ រូបនេះ ត្រូវបានឃុំខ្លួននៅក្នុងផ្ទះមួយ នៅក្នុងស្រុក Nam Phong ខេត្ត Khon Kaen ប្រទេសថៃ ។
Jakkrit ដែលត្រូវបានគេដកហូតតំណែងយោធារបស់គាត់ កំពុងប្រឈមមុខនឹងការចោទប្រកាន់ចំនួន ៦ ករណី ដែលក្នុងនោះរួមទាំងការចាប់រំលោភ និងការរូមភេទជាមួយក្មេងប្រុសមិនទាន់គ្រប់អាយុ ។
Surachate បានបញ្ចេញនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា Jakkrit បានប្រើប្រាស់ Profile ក្លែងក្លាយមួយដោយដាក់រូបថតបុរសដ៏គួរឱ្យទាក់ទាញណ៍មួយ ដើម្បីឲ្យជនរងគ្រោះផ្ញើរូបថតរបស់ពួកគេឲ្យមើលក្នុងអំឡុងពេល Chat និងល្បួងពួកគេឲ្យណាត់ជួបនៅពេលក្រោយ។
បន្ទាប់មកគាត់នឹងប្រើបណ្តារូបថតធ្វើឲ្យខូចកិត្តិយស ដើម្បីគំរាមពួកគេឱ្យរួមភេទជាមួយគាត់ ។
លោក Surachate ដែលត្រូវបានដកស្រង់សម្តីថា៖ “យើងមានភស្តុតាងដែលថាគាត់បានចាប់រំលោភក្មេងប្រុសទាំងនោះប្រហែលជាង ៧៥ នាក់ ហើយគាត់បានសារភាព” ។
រហូតមកដល់ពេលនេះប៉ូលីសបានកំណត់អត្តសញ្ញាណឈ្មោះនិងអាស័យដ្ឋានរបស់ជនរងគ្រោះ ២៨ នាក់ ក្នុងចំណោម ៧៥ នាក់ ។
ឥឡូវនេះ ជនរងគ្រោះត្រូវបានផ្តល់ការតេស្តរកមេរោគអេដស៍ និងសេវាផ្តល់ប្រឹក្សា ដោយមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ ៕
ប្រភព៖ CEN