ពិតជាកម្របានឃើញ និងថតបានណាស់ ពីសកម្មភាពសត្វបក្សី ចុះចាប់ត្រីក្នុងទឹកបែបនេះ…!

អ្នក​ថត​រូប​ម្នាក់​បាន​ថត​រូបភាព​ក្រោម​ទឹក​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បង្ហាញ​ពី​​ទិដ្ឋភាព​ដែល​ថត​បាន​ដោយ​កម្រ​បំផុតនៃ​បក្សី​ប្រមាញ់​ បាន​ហក់​ផ្លុង​ចូល​ក្នុង​ទឹកចាប់​ត្រី​ជា​អាហារ។

រូបភាព​​មួយ​ទៀត​បង្ហាញ​ពី​ភាព​រហ័សរហួន​របស់​បក្សី​ប្រមាញ់​ដែល​មាន​ពណ៌​ដ៏​ស្រស់​ស្អាត​នេះ តាម​រយៈ​ចំពុះ​និង​ក្រញាំ​ជើង​របស់​វា​ប្រើ​ដើម្បី​ចាប់​ត្រី​ម្តង​ទាំង​ព្រម។

រូបភាព​ទាំង​នោះ​ត្រូវ​បាន​ថត​ដោយ Juanita Knowles អ្នកថតរូប​របស់​សារព័ត៌មាន Mercury Press ដែល​បាន​ថត​នៅ​ Hampshire ប្រទេស​អង់គ្លេស​កាល​ពី​ខែ​មុន។

Juanita បាន​និយាយ​ថា “ខ្ញុំ​បាន​នៅ​អង្គុយ​រង់ចាំ​ទី​នោះ​អស់​រយៈពេល​ប្រហែល ៤ ទៅ ៥ ម៉ោង​ អង្គុយ​លាក់​ខ្លួន ព្រោះ​ពួកគេ​ (បក្សី​ទឹក) មិន​អាច​មើល​ឃើញ​អ្នក ដោយសារ​តែ​អ្នក​ចេះ​ពួន”។

Juanita ដែល​ចូលចិត្ត​ថតរូប​បែប​ឯកសារ​បន្ត​ថា​ខ្លួន​ត្រូវ​ប្រុង​ជានិច្ច​ដើម្បី​ប្រុង​ចាំ​ចាប់​យក​ទិដ្ឋភាព​ដ៏​រស់រវើក​នេះ​ ព្រោះ​បក្សី​ទឹក​ប្រភេទ​នេះ​លែង​ត្រូវ​ប្រទះ​ឃើញ​ចាប់​ត្រី​២​ឆ្នាំ​មក​ហើយ​ តែ​សំណាង​ល្អ Juanita អាច​ផ្តិតយក​ទិដ្ឋភាព​នេះ​បាន​ទាន់​ពេលវេលា។

​អ្នកថតរូប​របស់​សារព័ត៌មាន Mercury Press ខាង​លើ​បន្ត​ទៀត​ថា បក្សី​នេះ​ចូលចិត្ត​ប្រមាញ់​នៅ​កន្លែង​ទឹក​រាក់ៗ។ ហេតុដូច្នេះ​ ត្រូវ​រង់ចាំ​ពួកវា​ដោយ​អំណត់​និង​ដឹង​ទីកន្លែង​ដែល​ពួកវា​អាច​​នឹង​ទៅ​ប្រមាញ់​ឲ្យ​ច្បាស់៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ