កាលពីពេលថ្មីៗនេះ មានអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាស៊ែចែកចាយបន្តៗគ្នាជាច្រើន នូវរូបស្រីស្អាតរត់ម៉ារ៉ាតុង ម្នាក់នៅក្នុងកម្មវិធី “Khun Dan Marathon 2018 presented by Dutch Mill” ដែលធ្វើអោយប្រុសៗគ្រប់គ្នាសម្លឹងមិនដាក់ភ្នែក ព្រោះតែសម្រស់ស្រស់ស្អាតយ៉ាងខ្លាំង របស់នាង និងធ្វើឱ្យបុរសៗឃើញហើយចង់រត់តាមតែម្តង ។
បន្ទាប់ពីមានការចែករំលែកនូវរូបភាពរបស់នាងពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមក ស្រីស្អាតម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះថា Nahmfah ជាកូនកាត់ថៃ-ឡាវ ហើយនាងក៏ជាតារាបង្ហាញម៉ូតឯករាជ្យ ដែលទើបបោះជំហានឈានជើងចូលមកប្រឡូក នៅក្នុងវិស័យសិល្បៈផងដែរ មិនត្រឹមតែប៉ុណ្ណោះ នាងក៏ជានារីហាយសូរម្នាក់ផងដែរ ។
អ្នកគាំទ្រជាច្រើនបាននិយាថា នៅថ្ងៃអនាគត Nahmfah នឹងអាចក្លាយទៅជាតារាស្រីជួរមុខដ៏ល្បីល្បាញមួយរូប ព្រោះតែនាងមានរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ព្រមទាំងនាងជាមនុស្សម្នាក់ដែលចូលចិត្ត ការរត់ហាត់ប្រាណ ព្រមទាំងស្រលាញ់ការលេងកីឡាថែមទៀតផង ហើយហេតុផលទាំងនេះហើយ ដែលធ្វើអោយសម្រស់របស់នាង កាន់តែស្អាតថែមមួយកម្រិតទៀត។